
(ខេត្តកំពង់ស្ពឺ): ហេតុការណ៍នេះកើតឡើងវេលាម៉ោងជិត២រសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចគីឡូម៉ែត្រ១០៥ ឃុំត្រែងត្រយឹង.ស្រុកភ្នំស្រួច.ខេត្តកំពង់ស្ពឺ រវាងដោយរថយន្តដឹកខ្សាច់ បេីកបរទិសដៅភ្នំពេញ-ព្រះសីហនុ បុកជាមួយរថយន្តទេសចរណ៌ (ប្រភេទរថយន្តក្រុង) ដឹងភ្ញៀវ ពាក់ស្លាកលេខ សៀមរាប3A-1240
បណ្តាលឲ្យមនុស្សស្លា.ប់៤នាក់ (ប្រុស២នាក់ស្រី២នាក់) និងម្នាក់ទៀតជាអ្នកបើកបររថយន្តដឹកខ្សាច់រងរបួ.សធ្ងន់។ ក្រោយកើតហេតុ សមត្ថកិច្ចចម្រុះបានចុះអន្តរាគមន៍ ក្នុងនោះមានខាងរថយន្តស.ង្រ្កោះរបស់កងពលលេខ៣១ ជួយដឹកជញ្ជូនសាកស.ពទៅជូនក្រុមគ្រួសារ ហើយសមត្ថកិច្ចចម្រុះនិងក្រុមសង្គ្រោះ ជួយគាស់យកអ្នកបើកបររថយន្តដឹកខ្សាច់ ដែលរបួ.សធ្ងន់គៀបជាប់ក្នុងកាប៊ីនឡាននាំយកទៅមន្ទីរពេទ្យ ហើយសមត្ថកិច្ចនគរបាលក៍បានចាត់ចែងដោះស្រាយករណីនេះតាមនិតិវិធី៕
~