
(ព័ត៌មានបឋម): នាថ្ងែទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា នារីស្រស់ស្អាតម្នាក់ដែលគេស្គាល់ថាជាអ្នកលក់តាមអនឡាញ ដែលមានគណនីហ្វេសប៊ុកផេកឈ្មោះ Jeta Brand បានទទួលមរណភាព យ៉ាងឆាប់រហ័ស។
ជាមួយដំណឹងដ៏ទុក្ខសោកមួយនេះ គណនីហ្វេសប៊ុក Sem Monyroth បានបង្ហោះសារដ៏ក្រៀមក្រំមួយថា «ជាតាអើយមិនសមណាឯងអាយុខ្លីទេ គ្នាធ្វើចិត្តមិនបានទេពេលលឺចឹង នឹកកាលនៅរៀនសប្បាយមិនដែលគិតអីទេ😥ពេលនេះឯងទៅចោលពួកយើងរហូតហើយ😭😭សូមអោយឯងទៅបានសុខ ជាតិក្រោយអោយឯងអាយុវែងណា កុំដូចជាតិនឹងទៀត🙏🏻😭😭😭»។
តាមប្រភពបឋមដែលទទួលបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យនារីរូបស្រស់រូបនេះ ទទួលមរណភាពយ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារគាំ.ងបេះដូង។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ពជាច្រើនផងដែរ៕ សូមរង់ចាំព័ត៌មានលំអិត!