សង្វេគចិត្តណាស់! យុវជន២រូប បានទទួលមរណភាព ក្នុងពេលជាមួយគ្នា យ៉ាងឆាប់រហ័ស ដោយសារ…

(ព័ត៌មានបឋម): ​នាថ្ងែទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា យុវជន២រូប បានទទួលមរណភាព ក្នុងពេលជាមួយគ្នាយ៉ាងឆាប់រហ័ស។

ជាមួយដំណឹងដ៏ទុក្ខសោកមួយនេះ គណនីហ្វេសប៊ុក Sreng Kimleng បានបង្ហោះសារដ៏ក្រៀមក្រំមួយថា «ហេតុ​អ្វី​….គ្នា​ទទួល​យកអត់បានទេពួកឯងទៅលឿនពេកហេីយ😖😓 Taiheng&Both​ ពួកម៉ាក​ល្អ»។

តាមប្រភពបឋមដែលទទួលបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យ យុវជនទាំង២រូបនេះ ទទួលមរណភាពយ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារជួបគ្រោះ.ថ្នាក់ចរាចរណ៍។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ព ជាច្រើនផងដែរ៕ សូមរង់ចាំព័ត៌មានលំអិត!