
(ភ្នំពេញ)៖ ហេតុ.ការណ៍នេះកើតឡើងកាលពីនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចការដ្ឋាននៅមុខវត្តបទុមវតី ក្បាលដីលេខ១២៤ ផ្លូវលេខ៧ ភូមិ៣ សង្កាត់ចតុមុខ.ខណ្ឌដូនពេញ.រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា
នៅមុនពេលកើតហេតុមានបុរសម្នាក់ធ្វើដំណើរដោយរថយន្តម៉ាក Ford ពណ៌ប្រផះ ពាក់ស្លាកលេខ ភ្នំពេញ 2BF-0636 ធ្វើដំណើរតាមបណកដោយផ្លូវ ខណះមកដល់ចំណុចការដ្ឋានស្រាប់តែមានដែកថ្នាំងអំពៅធ្លាក់មកពីលើការដ្ឋានកំពុងសាងសង ទម្លុះកញ្ចក់រថយន្តបុ.កចំជើងរបស់បុរសកំពុងបើករថយន្តនោះតែម្ដង។
ភ្លាមៗនោះបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានចុះដល់កន្លែងហេតុ បានបញ្ជូនជនរ.ងគ្រោះទៅមន្ទីរពេទ្យដើម្បីស.ង្គ្រោះបន្ទាន់។ ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ
បានបញ្ជាអោយកម្លាំងជំនាញចុះទៅទីតាំងការដ្ឋានពិនិត្យមើលនិងអោយផ្អាកទាំងស្រុងជាបណ្ដោះអាសន្ន។ សូមបញ្ជាក់ផងដែរក្រោយបញ្ជូនជនរ.ងគ្រោះដល់មន្ទីរពេទ្យ ភាគីម្ចាស់ការដ្ឋាននិងភាគីជនរ.ងគ្រោះ ក៏បានសម្របសម្រួលគ្នាជាមួយរ.ងគ្រោះផងជូនជាសំណងផងដែរ៕