
(ខេត្តស្វាយរៀង)៖ បុរសម្នាក់កំពុងអង្គុយនៅលើម៉ូតូខាងមុខអាគារសាលាក្រុងបាវិតសុខៗស្រាប់តែស្លា.ប់បាត់បង់ជីវិតបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅខាងមុខអគារសាលាក្រុងស្ថិតនៅភូមិតាបិប.សង្កាត់បាវិត.ក្រុងបាវិត។
បើតាមសមត្ថកិច្ចនគរបាលឲ្យដឹងថា បុរសខាងលើមានឈ្មោះ ញ៉ឹក មុន្នី អាយុ៥៩ឆ្នាំមុខរបរជាអ្នកសំអាតអនាម័យនៅសាលាក្រុងបាវិត មានទីលំនៅភូមិថ្នល់កែង.សង្កាត់ច្រកម្ទេស.ក្រុងបាវិត។ បើតាមមន្ត្រីសាលាក្រុងបាវិតបានឲ្យដឹងថា
ជនរ.ងគ្រោះជាកម្មករអនាម័យរបស់តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ឲ្យមកជួយធ្វើការអនាម័យនៅសាលាក្រុងបាវិត ហើយគាត់បានសម្រាកទៅព្យាបាលជំ.ងឺមួយរយៈហើយ ទើបតែព្រឹកកើតហេតុបានមកបើកប្រាក់ខែ និងឆ្លៀតសំអាត សាលាក្រុងរួចដើររើសសំបកកំប៉ុងរួចអង្គុយលេងនៅលើម៉ូតូ ស្រាប់តែដួលដាច់ផ្ងារធ្លាក់ពីលើម៉ូតូមកក្រោយស្លា.ប់តែម្តង។
បន្ទាប់មកសមត្ថកិច្ចនិងគ្រូពេទ្យចុះមកពិនិត្យសពរួចធ្វើការសន្និដ្ឋានថា ជនរ.ងគ្រោះពិតជាស្លា.ប់ដោយខ្យល់គហើយ ក៏បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕