នេះជាមេរៀនសម្រាប់ជាងរថយន្តសូមប្រុងប្រយ័ត្ន! ជាងម្នាក់​​លូនចូល​​ជួសជុលក្រោម​រថយន្ត មិនប្រយ័ត្នបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ដោយសារ…

(ខេត្តបន្ទាយមានជ័យ)៖ ហេតុការណ៍ខាងលើ បានកើតឡើងកាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២​៧ ខែធ្នូ ឆ្នាំ​២០២០ នៅចំណុចមុខ​ផ្ទះ​របស់​ឈ្មោះ ខៀវ គី​ណា​ល់ ​ដែលជា​ម្ចាស់​រថយន្តស្ថិត​នៅ​ភូមិ​ព្រហូត.សង្កាត់​អូរ​អំបិល.ក្រុង​សិរី​សោភ័ណ.ខេត្តបន្ទាយមានជ័យ។ ជន​រ.ង​គ្រោះ​មានឈ្មោះ ឃុ​ត ចាន់​បូ​រ៉ា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ​ជា​ជាង​ជួសជុល​រថយន្ត រស់នៅ​ភូមិ​អូរ​អំបិល.សង្កាត់​អូរ​អំបិល.ក្រុង​សិរី​សោភ័ណ.ខេត្ត​បន្ទាយមាន​ជ័យ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹង​ថា នៅ​វេលា​ម៉ោងកើតហេតុ​ខាងលើ ឈ្មោះ ខៀវ គី​ណា​ល់ បាន​ហៅ​ជន​រ.ង​គ្រោះ​ឲ្យ​ទៅ​ជួល​ជុល​រថយន្ត​ប្រភេទ​ដឹក​ទំនិញ​១​គ្រឿង ដែល​ខូច​នៅ​មុខ​ផ្ទះ ពេល​នោះ​ជន​រង​គ្រោះ​បាន​យក​ប្រដាប់​បញ្ចូល​អា​គុយ អាំង​វិច​ទ័​រ​ចាប់​សាក​អា​គុយ​ជាប់​នឹងតួ​រថយន្ត ដើម្បី​ឲ្យ​មាន​ភ្លើង​សម្រាប់​បញ្ឆេះ​រថយន្ត។

ខណៈជនរ.ងគ្រោះ​កំពុង​សាក​អា​គុយ​បណ្តើរ​នៅក្រោម​រថយន្ត​និងចាប់​គ្រឿងបន្លាស់​ចូល​វិញ ដែល​ម្ចាស់​រថយន្ត​ក៏​នៅ​ក្បែរ​នោះ​ដែរ ប៉ុន្តែ​គ្រោះ.ថ្នាក់​ដោយ​សារ​ខ្វះ​ការ​ប្រុង​ប្រ​យ័​ត្នជា​ហេតុ​មើល​មិនឃើញ បណ្ដាល​ឲ្យ​ចរន្ត​អគ្គីិស​នី​ឆ្លង​ឆ.ក់​​បាត់បង់ជីវិត​នៅ​ក្រោម​រថយន្ត។ ប្រភពដដែលបន្តថា ភ្លាមនោះដោយ​មិន​អស់ចិត្ត​ម្ចាស់​រថយន្ត​ឈ្មោះខៀវគី​ណា​ល់ បាន​ព្យាយាម​ដឹក​ជន​រ.ង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យដើម្បី​សង្គ្រោះ ប៉ុន្តែ​ជន​រ.ង​គ្រោះ​បាន​បាត់បង់​ជីវិត​បាតបាត់ទៅហើយ។

ក្រោយ​កើតហេតុ​​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់ និង​បាន​ធ្វើការ​ពិនិត្យ​កន្លែង​កើតហេតុដោយ​រក​ឃើញ​ថា អាំង​វ៉ិ​ច​ទ័​រ​១​គ្រឿងត​ភ្ជាប់​ចរន្តអគ្គិសនីសាក​ជាមួយនឹង​អា​គុយ​២​គ្រឿង ជាប់​ជាមួយ​តួ​រថយន្ត ជា​ឧបករណ៍​បង្កហេតុ​បណ្តាល​ឲ្យ​ឆ.ក់​ជន​រ.ង​គ្រោះបាត់បង់ជីវិត​។ បន្ទាប់ពីពិនិត្យ​រួចរាល់​ហើយ​ ស.ព​ជន​រង​គ្រោះបាន​ប្រគល់​ជូន​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕