ម្ដាយណាមិនស្លុត! នាំកូនប្រុសស្រីមកលេងផ្ទះអ៊ុំ តែអកុសល បែរជាត្រូវបាត់បង់កូនជាទីស្រឡាញ់ទាំង២នាក់ ដោយសារ…

(ខេត្តស្វាយរៀង)៖ ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុងភូមិធ្មល់.សង្កាត់ចេក.ក្រុងស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ក្មេងដែលលង់ស្លា.ប់មានឈ្មោះ សិរី រាជ ភេទប្រុស អាយុ៣ឆ្នាំនិង៦ខែ និងឈ្មោះ ចាន់ ណាណង ភេទស្រី អាយុ២ឆ្នាំ មានទីលំនៅភូមិរូបគោ.សង្កាត់ព្រៃឆ្លាក់.ក្រុងស្វាយរៀង។

តាមស្ត្រីជាម្ដាយបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគាត់បានយកកូនប្រុសស្រីទាំងពីរនាក់ទៅលេងផ្ទះអ៊ំនៅភូមិថ្នល់.សង្កាត់ចេក.ក្រុងស្វាយរៀង ហើយបានរត់លេងធម្មតាតាមរបៀបក្មេងៗ។ ប្រភពបន្តថា ក្រោយមកកូនទាំង២បាននាំគ្នារត់ដេញគ្នាលេងខាងក្រោយផ្ទះដែលនៅខាងក្រោយវិទ្យាល័យចេកមួយសន្ទុះក្រោយមក

ស្រាប់តែមិនឃើញកូនគាត់ក៏ដើររកនិងស្រែកហៅមិនឆ្លើយតប ស្រាប់តែប្រទះឃើញល.ង់.ទឹកស្រះទើបបង្កការភ្ញាក់ផ្អើលនាំគ្នាប្រញាប់ប្រញាល់លើកស្រង់ដាក់មកលើគោក និងធ្វើចលនាដៃជើងអកុសលហួសពេលទៅហើយ។ ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ស.ពក្មេងទាំងពីរឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕