សង្វេគណាស់! បុរសជាកម្មករម្នាក់ បាន ស្លា ប់ បាត់បង់ជីវិតភ្លាមៗ ក្រោយពីជិះម៉ូតូល្បឿនលឿន មិនប្រយ័ត្នក៏បាន…

(ខេត្តស្វាយរៀង)៖ ហេតុ.ការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥នាទីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ លើផ្លូវលេខ៣១៧B ស្ថិតក្នុងភូមិថ្នល់កែង.ឃុំពពែត.ស្រុកស្វាយទាប.ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា បុរសដែលស្លា.ប់មានឈ្មោះកៅ ភារិន

អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់ភូមិបត់ស្លឹក.សង្កាត់ច្រកម្ទេស.ក្រុងបាវិត.ខេត្តស្វាយរៀង ជិះម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១O-៩១០២។ បើតាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើត.ហេតុ មានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ លើផ្លូវលេខ៣១៧B

ដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នស្រាប់តែរេចង្កូតដួលបោ.ក.ក្បាលទៅនឹងបង្គោលរបងផ្ទះអ្នកភូមិបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន។ ក្រោយកើតហេតុសមត្ថកិច្ចនគរបាលបានមកដល់ធ្វើកំណត់ហេតុនិងប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕