ស្ងាត់​ៗ ! ពិធី​ការិនី​រូប​ស្រស់ ហ៊ិ​ន ច័ន្ទ​និ​រ័ត្ន ​ស្រាប់តែ​បង្ហោះប្រកាសថា….​

(ភ្នំពេញ)៖ ពិធី​ការិនី​រូបស្រស់កញ្ញា ហ៊ិ​ន ច័ន្ទ​និ​រ័ត្ន ដែលជាពិធីការនីសម្បូរទៅដោយ​វោហារ​មិន​ចេះ​រឹង​ស្ងួត​ បាន​ធ្វើឲ្យមានការ​ភ្ញាក់ផ្អើលនិង​ចាប់អារម្មណ៍​ដល់​មហាជន​ពិសេស​អ្នកគាំទ្រ​ ខណៈ​នៅ​សុខៗ​ស្រាប់តែ​នាង​ប្រកាស​ជា​សាធារណៈ​អំពី​គម្រោង​ត្រៀម​ចូល​រោងការ​​។​ ដំណឹង​នៃ​ការប្រកាស​អំពី​គម្រោង​ត្រៀម​ចូល​រោងការ​ពី​សំណាក់​​កញ្ញា ហ៊ិ​ន ច័ន្ទ​និ​រ័ត្ន ពេលនេះ​បានធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​កំពុង​មាន​ចម្ងល់​ថា​ ហេតុអ្វី​បាន​ជា​ស្រី​ស្អាត​រូប​នេះ​បើក​ចិត្ត​ក្លាហាន ​ហ៊ាន​ទម្លាយ​ការពិត​ឲ្យ​សាធារណជន​បាន​ដឹង​យ៉ាង​នេះ ខណៈ​កន្លង​មក​នាង​តែងតែ​បដិសេធ​ពី​ដំណឹង​ស្នេហា​ជាមួយ​បុគ្គល​មួយ​ចំនួន​បន្តបន្ទាប់​មក​ហើយ​។​

បើយោងតាមការបង្ហោះរបស់កញ្ញា ហ៊ិន ច័ន្ទ​និ​រ័ត្ន នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួនដែល​បាន​​ភ្ជាប់​នឹង​រូបភាព​១​សន្លឹក​ស្ថិតក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​បុរាណ​កញ្ញាបាន​សរសេរ​ដោយ​ខ្លី​ថា៖«​ឆ្នាំ​នឹង​អត់​ទាន់​ការព្រោះ​ជំងឺ​កូ​វីដ​-១៩ ចាំ​ឆ្នាំក្រោយ»។ ​ខ្លឹមសារ​របស់​កញ្ញា ហ៊ិ​ន ច័ន្ទ​និ​រ័ត្ន នេះ​ដែរបាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយ​ចំនួន​ធំ​នាំគ្នា​ភ្ញាក់ផ្អើល​៕