
(ហ្វេសប៊ុក): នាថ្ងែទី២៧ ខែធ្នូ ឆ្នាំ២០២០ បុរសជាឪពុកមួយរូបបានបង្ហោះសារដ៏សោកសៅនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក្រោយកូនជាទីស្រឡាញ់ ក្លាយជាមនុស្សខុសប្រក្រតី បាត់ការចងចាំក្ដៅញាក់ធ្វើកាយវិការចម្លែកបញ្ចេញសំឡេងព្រូសតាមសត្វឆ្កែ ក្រោយពីកូនប្រុសត្រូវឆ្កែ.ខាំ កាលពី៧ថ្ងៃមុន។
ឪពុករូបនេះមានគណនីហ្វេសប៊ុកឈ្មោះ Ear Vibol បានបង្ហោះសារខ្លោចចិត្តអាណិតដល់កូនយ៉ាងដូច្នេះថា «ហេតុអីរឿងមួយនេះធ្លាក់លើកូនជាទីស្រលាញ់របស់ខ្ញំ មិនអាចធ្វើចិត្តមិនអាចទទួលយក កូនខ្ញំត្រូវបានឆ្កែ.ខាំ ហើយកបានចាក់វ៉ាក់សាំងនៅផ្ទះពេទ្យចំនួនពីដង ដល់បាន7ថ្ងៃកូនខ្ញំក្តៅញាក់ និងមានអាការៈធ្ងន់ធ្ងរ លូវកូនខ្ញំបាត់ការចងចងចាំហើយវង្វេង និងកាយវិកាចំលែកៗ ហើយមានធ្វើសំឡេងតាមឆ្កែព្រុសទៀត
បើបងប្អូនមានដំណឹង ខាងណាអាចព្យាបាលជំងឺឆ្កែខាំនេះបាន សូមមេត្តាប្រាប់ខ្ញំបាទផង សូមជួយយកបុណ្យទៅពុកម៉ែបងប្អូនអើយពេលនេះខ្ញំនៅមន្ទីពេទ្យគន្ធបុប្ផា កំពុងរងចាំកាពិនិត្យតាមដានមេរោ.គដោយគ្រូពេទ្យ»។
នេះក៏ជាសារមួយដាស់តឿនដល់ឪពុកម្ដាយគ្រប់រូប សូមកុំធ្វើប្រហែសឱ្យសោះចំពោះករណីឆ្កែ ឬឆ្មាខាំ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជំនាញ ពិសេសកន្លែងទទួលវ៉ាក់សាំងបង្កាជំងឺឆ្កែឆ្កួតនៅវិទ្យាស្ថានជាតិប៉ាស្ទ័រ៕