
(កំពង់ស្ពឺ)! នាយប់វេលាម៉ោង១៩:៤៥នាទីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លើផ្លូវលេខ១៤០ ត្រង់ចំណុចភូមិកែវមន្នី.ឃុំសំរោងទង.ស្រុកសំរោងទង មានករណីគ្រោះ.ថ្នាក់ចរាចរណ៍រហូតបាត់បង់អាយុជីវិតភាគីទាំងពីរ (ម្នាក់ស្លា.ប់ភ្លាមៗ និងម្នាក់ស្លា.ប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ)។
ម៉ូតូ1គ្រឿងម៉ាកស្កុបពី ពណ៍ស ផ្លាកលេខ កំពត1B-6541 អ្នកបើកបរឈ្មោះឈុំ ភារម្យ ភេទប្រុស អាយុ៣១ឆ្នាំ ភូមិកែវមន្នី.ឃុំសំរោងទង.ស្រុកសំរោងទង.ខេត្តកំពង់ស្ពឺ(ស្លា.ប់នៅមន្ទីរពេទ្យ)។ ម៉ូតូ1គ្រឿងទៀតម៉ាកហុងដា សេ125 ពណ៍ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1D-4541 អ្នកបើកបរឈ្មោះសុខ រ៉ន ភេទប្រុស អាយុ53ឆ្នាំ ភូមិអូរក្រាំងអំបិល.ឃុំត្រពាំងគង.ស្រុកសំរោងទង.ខេត្តកំពង់ស្ពឺ(ស្លាប់នៅកន្លែងកេីតហេតុ)។
តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាល ថាម៉ូតូទាំងពីរគ្រឿង ធ្វើដំណើរក្នុងគោលដៅបញ្រ្ចាសទិសគ្នា ដោយសារស្ថានភាពមិនប្រកាន់ស្ដាំ បណ្ដាលឱ្យម៉ូតូស្កុបពីចូលមកចំណែកខាងម៉ូតូឌ្រីម។ បច្ចុប្បន្នវត្ថុតាងបង្កគ្រោះ.ថ្នាក់ចរាចរណ៍ ត្រូវបាននគរបាលចរាចរណ៍បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដេីម្បីកសាងសំណុំរឿងចាត់ការនីតិវិធីបន្ដ៕