ស្រៀវណាស់! រថយន្តដឹកទំនិញមួយគ្រឿង បុករះប៉ះយានយន្តច្រើនគ្រឿង បណ្ដាលឲ្យមនុស្សជាច្រើននាក់បាន…

(ក្រុងព្រះសីហនុ): ករណីរថយន្តដឹកទំនិញមួយគ្រឿង បុករះប៉ះយានយន្តច្រើនគ្រឿងនៅក្រុងព្រះសីហនុ កាលពីម៉ោងជិត៩ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា គ្រោះ.ថ្នាក់ចរាចរណ៍នេះដើមហេតុមានរថយន្តដឹកទំនិញមួយគ្រឿងបើកបរចុះផ្លូវចំណោតរួចដាច់ហ្វ្រាំង ក៍ជ្រុលទៅបុកជាបន្តបន្ទាប់ប៉ះរថយន្ត២គ្រឿង និងម៉ូតូឡំប្រឺតាកង់បី២គ្រឿង។

លោកឧត្តមសេនីយ៍ទោស្នងការបញ្ជាក់បន្ថែមថា គ្រោះថ្នាក់ចរាចរណ៍នេះ មានមនុស្សចំនួន០៦នាក់(ប្រុស)រងរ.បួ.សម ក្នុងនោះរងរ.បួ.សធ្ងន់២នាក់និងរងរ.បួ.សស្រាលចំនួន៤នាក់។ យោងតាមរបាយការណ៍អង្កេតបឋមរបស់នគរបាលជំនាញបញ្ជាក់ថា គ្រោះ.ថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្ត១គ្រឿង​ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-7899

អ្នកបើកបរឈ្មោះខន សុភ័ក្រ ភេទប្រុស អាយុ៣៥ឆ្នាំ (រថយន្តជាកម្មសិទ្ធរបស់ឈ្មោះគិត ប៊ុន) ស្នាក់នៅបច្ចុប្បន្នភូមិ៣.សង្កាត់៤.ក្រុងព្រះសីហនុ មានទិសដៅ​ពីកើតឆ្ពោះទៅលិច លុះមកដល់ចំណុចខាងលើស្ថានភាព​ផ្លូវចុះចំណោតរថយន្តបានដាច់ហ្រ្វាំងក៏ជ្រុលបុ.ករះរថយន្ត២គ្រឿង​ និងម៉ូតូឡំប្រឺតាកង់បី២គ្រឿងរងការខូចខាត

ចំណែកអ្នករងរ.បួ.សទាំងអស់ បានដឹកទៅសង្រ្គោះនៅគ្លីនិកមិត្តភាពឃ្លាំងលើក្នុងសង្កាត់១។ ក្រោយកើតហេតុ អ្នកបើកបរ​រថយន្តបង្ក ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបណ្តោះអាសន្ន រួមទាំងវត្ថុតាងនាំមកការិយាលយ័នគរបាលចរាចរណ៍ផ្លូវគោក ដោះស្រាយបន្តតាមនីតិវិធី៕