រន្ធត់ណាស់! យុវជនម្នាក់ បន្ទាប់ពី​ប្រឡង​ផ្នែក​អគ្គិសនី​ចប់ ជិះ​ម៉ូ​តូទៅផ្ទះវិញ ស្រាប់តែបុក​ឆ្កែ​ហើយ​ដួល ​បណ្តាលឱ្យ…

(សៀមរាប)​: យុវជន​ម្នា​ក់បាន​ជិះ​ម៉ូ​តូ​ទៅបុក​ឆ្កែ​ហើយ​ដួល​បណ្តាលឱ្យ​ស្លា.ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ លើ​កំណាត់​ផ្លូវ​៦០​ម៉ែត្រក្នុង​ក្រុង​សៀមរាប កន្លែងកើតហេតុ​នៅ​ចំណុច​ខាងកើត​រង្វង់​មូល​ផ្លូវ​៦០​ម៉ែត្រ ស្ថិតនៅ​ភូមិ​អញ្ចាញ.សង្កាត់​នគរធំ.ក្រុង​សៀមរាប.ខេត្តសៀមរាប​។

ករណីនេះ​បង្កឡើង​ដោយ​ម៉ូតូ​ម៉ាក់ WAVE ផ្លាកលេខ សៀមរាប1P-6485 បើកបរ​ដោយ​ជនរ.ងគ្រោះ​ឈ្មោះសុន សី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីល​នៅ​ឃុំ​ស្វាយ​លើ.ស្រុក​ស្វាយ​លើ.ខេត្តសៀមរាប​ នៅវេលា​ម៉ោង​១១:៣០​នាទី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០​នេះ។​

មុនពេល​កើតហេតុ​ជនរ.ងគ្រោះ​បាន​បើក​ម៉ូតូ​តែម្នាក់ឯង ចេញពី​ក្រុង​សៀមរាប បន្ទាប់​ប្រឡង​ផ្នែក​អគ្គិសនី​ចប់ ហើយ​ក្នុង​គោលបំណង​ត្រឡប់ទៅផ្ទះ​វិញ​។​ ជនរ.ងគ្រោះ​បើក​បបរ​ក្នុង​ល្បឿន​លឿន​មកដល់​ចំណុចកើតហេតុ ក៏បាន​បុ.ក​ឆ្កែ​១​ក្បាល ហើយ​បាន​ដួល​រួច​បន្ត​ទៅបុក​នឹង​ឃឿន​ផ្លូវ​បណ្តាល​ឱ្យស្លា.ប់​ភ្លាមៗ​តែម្តង​។

ដោយឡែក​សត្វ​ឆ្កែ​ក៏ងាប់​នៅនឹងកន្លែង​កើតហេតុ​ផងដែរ​។​ ជនរ.ងគ្រោះ​ជា​កូនកំព្រានិង​ធ្លាប់​បូស​ជា​សង្ឃ​នៅ​វត្ត​ប្រាសាទ​ត្រាំ​នាគក្នុង​សៀមរាប ខេត្តសៀមរាប​ផងដែរ​៕