
(ស្វាយរៀង)៖ យ៉ាងហោចក្រុមតន្ត្រី២នាក់ (ស្រី១នាក់) បានរងរ.បួ.សធ្ងន់ក្នុងហេតុការណ៍.គ្រោះ.ថ្នាក់ចរាចរណ៍មួយដោយរថយន្តយីឌុបធុនយក្ស២គ្រឿងបានបើកវ៉ាជែងគ្នាក៏ជ្រុលបុកចូលក្នុងរោងការគេ ខណៈភ្ញៀវកំពុងហូបចុករាំរែកសប្បាយនៅពេញក្នុងរោងការ។ ហេតុការណ៍រថយន្តយីឌុបធុនយក្ស បើកបុកចូលក្នុងរោងការនេះ
កើតឡើងនៅវេលាម៉ោង៨និង១៥នាទីយបនាទីយប់ថ្ងថ្ងៃទី២៤ ខែធ្នូ នៅលើកំណាត់ផ្លូវលេខ៣១៤ ភូមិព្រៃវល្ល័រ.ឃុំថ្មី.ស្រុកកំពង់រោទ៍ ដែលមានម្ចាស់ដើមការឈ្មោះជាចំណាន នៅភូមិឃុំកើតហេតុខាងលើ។ ក្នុងហេតុ.ការណ៍នេះ រថយន្តខាងលើបានបុករះឆាកតន្ត្រីបង្កឲ្យរងរ.បួ.សក្រុមតន្ត្រីនាយឡូច០២នាក់ ម្នាក់ជាស្ត្រីអ្នករាំ និងដៃមិចស្ស័រ១នាក់។
~
ជនរ.ងគ្រោះទី១-ឈ្មោះម៉ីស្រីវី ភេទស្រីអាយុ១៧ឆ្នាំ ជាអ្នករាំរងរ.បួ.សចង្កេះនិងជើងទាំងពីធ្ងន់ធ្ងរ និងទី២-ឈ្មោះហែមបញ្ញា ភេទប្រុសអាយុ២៧ឆ្នាំ កាន់ដៃមិចស័ររងរ.បួ.សក្បាលធ្ងន់និងដងខ្លួន។ ក្រោយពីគ្រោះ.ថ្នាក់កើតឡើង សមត្ថកិច្ចបានហៅរថយន្ត.ស.ង្គ្រោះដឹកបញ្ជូនជនរ.ងគ្រោះក្រុមតន្ត្រីមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងដើម្បីសង្គ្រោះ និងឃាត់ខ្លួនអ្នកបើកបររថយន្តបង្កទាំងពីរនាក់និងរថយន្តទៅប៉ុស្ត៍នគបាលរដ្ឋបាលឃុំថ្មីដើម្បីសាកសួរនិងដោះស្រដោះស្រាយតាមនីតិវិធលោកអធិការបន្តទៀតថា រោងការធ្វើនៅលើថ្នល់ជាតិប្រមាណ៤០% ហើយដោយថ្នល់តូចបន្តិចផង និងអ្នកបើកបរខ្វះការប្រុងប្រយត្ន័ផង ទើបបង្កឲ្យមានគ្រោះ.ថ្នាក់បែបនេះ។ ចំណែកមហាជននិយាយថា អ្នកបើកបររថយន្តទាំងពីរនាក់គឺស្រវឹង បើកវ៉ាជែងគ្នាទើបបង្កឲ្យមានគ្រោះ.ថ្នាក់បែបនេះតែម្តង៕