សង្វេគណាស់ ! ប្តីពិការខំប្រឹងតស៊ូប៉ះកង់ចិញ្ចឹមគ្រួសារ ប្រពន្ធកូនខ្ចី៤ខែដើរឆ្លងផ្លូវយកបាយឲ្យប្តី ត្រូវឡានបុក បណ្តាលឲ្យ…

(ភ្នំពេញ)៖ គួរឲ្យអាណិតណាស់លោកអើយប្តីពិការប្រកបរបរប៉ះកង់ ខណៈពេលប្រពន្ធកូនខ្ចី៤ខែដើរឆ្លងផ្លូវយកបាយអោយប្តីហូបបែរជាត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុ.កប្រពន្ធបណ្តាលឲ្យដួល.បោក.នឹង.ថ្នល់របួ.ស.បាក់.ជើង ក្រោយមកគាត់ត្រូវបានប្រជាការពារហៅកង់បីដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនបន្តមកសង្គ្រោះនៅមន្ទីរពេទ្យរុស្សី។ ចំណែកឯកូនអាយុ៤ខែត្រូវបានកម្លាំងប្រជាការពារខណ្ឌមានជ័យយកទៅថែទាំសិននៅនិងអោយប៉ៅដោះប្រពន្ធប្រជាការពារសិនផងដែរ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង០៨:២០នាទីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រត្រង់ចំណុចជិតច្រកចូលក្រោយផ្សារក្រមួន ភូមិព្រែកតាឡុង១,សង្កាត់ចាក់អង្រែក្រោម,ខណ្ឌមានជ័យ,រាជធានីភ្នំពេញ។

បើតាមសម្ដីបុរសជាប្ដីដែលជាជនពិការមានឈ្មោះ(យូ ធី)អាយុ៣៨ឆ្នាំ,មុខរបរប៉ះកង់មានស្រុកកំណើតនៅភូមិជើងទឹក,ឃុំរោងដំរី,ស្រុកបាភ្នំ,ខេត្តព្រៃវែង បានរៀបរាប់ឲ្យដឹងថាប្រពន្ធរបស់គាត់មានឈ្មោះ(យៀម ស្រីពៅ)អាយុ៣៩ឆ្នាំ,មុខរបរនៅផ្ទះ,មានស្រុកកំណើតភូមិកសិករ,ឃុំសំឡាញ,ស្រុកអង្គរជ័យ,ខេត្តកំពត ស្នាក់នៅជាមួយគ្នានៅបន្ទប់ជួលមួយកន្លែងក្នុងភូមិព្រែកតាឡុង១,សង្កាត់ចាក់អង្រែក្រោម,ខណ្ឌមានជ័យ,រាជធានីភ្នំពេញ ពួកគាត់ទាំងពីរនាក់ចាប់ដៃគ្នាសាងជីវិតគូមកមានចំណងដៃកូនប្រុសម្នាក់ បច្ចុប្បន្នទើបតែអាយុ៤ខែប៉ុណ្ណោះស្នាក់នៅក្នុងបន្ទុកជាមួយគ្នា។

បើតាមបុរសជាប្ដីបន្តទៀតថារូបគាត់ជាជនពិបាកបានតស៊ូពុះពារការលំបាកប្រកបរបរប៉ះកង់នៅចំណុចមុខច្រកចូលក្រោយផ្សារក្រមួនកែងផ្លូវ៦០ម៉ែត្រ,សង្កាត់ចាក់អង្រែក្រោម,ខណ្ឌមានជ័យ លុះវេលាម៉ោងកើតហេតុប្រពន្ធរបស់គាត់ដែលទើបកូនខ្ចី៤ខែរួចហើយនោះបានដើរឆ្លងផ្លូវដើម្បីយកបាយមកអោយគាត់ហូបស្រាប់តែត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបុ.កប្រពន្ធរបស់គាត់បណ្តាលឲ្យដួលទៅនឹងថ្នល់រង.របួ.សបាក់.ជើង.ហើយរថយន្តបង្កបានបន្ថែមល្បឿនបើកគេចបាត់ស្រមោល។

ក្រោយមកប្រពន្ធរបស់គាត់ត្រូវបានបុរសម្នាក់ដែលជាប្រជាការពារខណ្ឌមានជ័យបានហៅកង់បីមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ តែដោយសារតែស្ថានភាពធ្ងន់ទើបរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកជ័យជំនះបានដឹកបញ្ជូនបន្តមកសង្គ្រោះនៅមន្ទីរពេទ្យរុស្សីវិញ។ ប្រសិនបើបងប្អូនចង់ជួយឧបត្ថម្ភដល់គាត់ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទគាត់ទាំងពីរ 086372039 / 016277203 ដើម្បីជៀសវាងការក្លែងបន្លំបោកប្រាស់ឬមានអ្នកយកទៅបង្ហោះបន្តដាក់លេខទូរស័ព្ទផ្សេងពីនេះ សូមមេត្តាសាកសួរអោយបានច្បាស់លាស់ឬទំនាងទំនងចុះទៅសួរសុខទុក្ខបានគាត់ស្នាក់នៅមន្ទីរពេទ្យរុស្សី៕