
(ខេត្តព្រះសីហនុ)៖ មានករណី.ផ្ទុះ.ស៊ីទែនប្រេងទូកមួយបានកើតឡើងនិងបណ្តាលឲ្យបុរសម្នាក់ស្លា.ប់ ខណៈពេលដែលកំពុងផ្សាសុីទែនប្រេងនោះ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៧:៥០នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចអ៊ូទូកស្ថិតនៅក្រុម១,ភូមិ៥,ឃុំទំនប់រលក,ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានបញ្ជាក់ថា៖ ស.ព.ជន.រង.គ្រោះខាងលើឈ្មោះ(ញ៉ឹល សំណាង)ភេទប្រុស,អាយុ២២ឆ្នាំ,មុខរបរជាងផ្សាស្នាក់នៅបណ្ដោះអាសន្នផ្ទះលោក(ព្រហ្ម បន)ស្ថិតនៅក្រុម១ ភូមិ៤,ឃុំទំនប់រលក,ស្រុកស្ទឹងហាវ,ខេត្តព្រះសីហនុ មានស្រុកកំណើតនៅភូមិរកាថ្មី,ឃុំស្រែសំរោង,ស្រុកជុំគីរី,ខេត្តកំពត។ បច្ចុប្បន្នស.ពរក្សាទុកនៅកន្លែងកើតហេតុនិងកំពុងរង់ចាំនគរបាលជំនាញចុះមកកេាសល្យវិច្ច័យ ដើម្បីប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕