រន្ធត់ណាស់ ! គ្រោះថ្នាក់ចរាចរណ៍ ឡានដឹកទឹកកក បុកជាមួយឡាន Camery នៅស្រុកថ្មគោល ស្លា ប់ មនុស្សច្រើននាក់

(ខេត្តបាត់ដំបង)៖ កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២១:២០នាទី លើផ្លូវជាតិលេខ៥ ដែលកំពុងស្ថាបនាត្រង់ចំណុចក្រុមទី០១ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នា.ក់ចរាចរណ៍ដ៍.រន្ធត់.មួយបានកើតឡើងរវាងរថយន្តដឹកទំនិញធន់.ធ្ងន់(ទឹកកក)និងរថយន្តធុនស្រាល(Camery)បណ្តាលឱ្យអ្នកបើកបរនិងអ្នករួមដំណើររថយន្តទាំងសងខាង.ស្លា.ប់នៅកន្លែងកើតហេតុចំនួន០៨នាក់ ប្រុស០៣នាក់និងរបួ.សធ្ងន់ស្រាលចំនួន០២នាក់ប្រុស។ ករណីនេះកម្លាំងនគរបាលចរាចរបានសង្រ្គោះអ្នក.រង.គ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល រីឯអ្នកស្លា.ប់ទាំង០៨នាក់បានដឹកស.ពយកមកតំកល់ទុកនៅវត្តអូរតាគី ដើម្បីរងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕