ឡេីងជិះលេីម៉ូតូគេ ពេលម្ចាស់គេមកទាន់ វាយម្ចាស់ម៉ូតូ២ដៃ រួចទារសោម៉ូតូ​ ស្រាប់តែម្ចាស់ម៉ូតូបាន…

(ភ្នំពេញ)៖​ បុរសម្នាក់សង្ស័.យប្រើប្រាស់គ្រឿង.ញៀ.នហួសកម្រិត​ បានដេីរចេញពីក្នុងសួនច្បារមកគំរាមបុរសម្នាក់ជាអ្នកដឹកអីវ៉ាន់onlineយកសោម៉ូតូពីជនរ.ងគ្រោះត្រូវបានជនរ.ងគ្រោះប្រតាយប្រតប់​ និងរត់ស្រែកឲ្យគេជួយ​ និងត្រូវបានសន្តិសុខចាប់ឃាត់.ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។

ហេតុការណ៍ខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅម៉ោង១២:៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចរង្វង់មូលនាងមច្ឆា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ជនសង្ស័.យមានឈ្មោះយិន ណុច អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់មានទីលំនៅមិនពិតប្រាក។ ចំណែកជនរ.ងគ្រោះជាអ្នកដឹកអីវ៉ាន់តាមអនឡាញ មានទីលំនៅស្នាក់នៅម្ដុំកាណាឌីយ៉ា។

ប្រភពព័ត៌មានពីជនរ.ងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរ.ងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា zoomer-x ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FH-6407 បានធ្វើដំណើរចេញពីលើស្ពានបាឡេមកដល់ចំណុចរង្វង់មូលនាងមច្ឆា ជនរ.ងគ្រោះបានឈប់ម៉ូតូក្នុងគោលបំណងទូរស័ព្ទខលទៅរកអតិថិជនយកអីវ៉ាន់អនឡាញ ខណៈពេលដែលជនរ.ងគ្រោះកំពុងតែខលទូរស័ព្ទ

ស្រាប់តែមានជនសង្ស័.យម្នាក់ចេញមកពីក្នុងសួនច្បារមកទះស្មាពីរបីដៃគំរាមយកសោម៉ូតូ ភ្លាមនោះត្រូវបានជនរ.ងគ្រោះមិនឲ្យក៏មានការប្រតាយប្រតប់គ្នា ហើយបានស្រែកឲ្យគេជួយ ខណៈនោះត្រូវបានប្រជាពលរដ្ឋរួមទាំងសន្តិសុខការពារនៅជិតកន្លែងឯងកើតហេតុបានចេញមកជួយចាប់ជនសង្ស័.យ រួចរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័.យយកទៅកាន់នគរបាលប៉ុស្តិ៍ជ្រោយចង្វា ដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាចាត់ការបន្តតាមនីតិវិធី៕