
(ខេត្តសៀមរាប)៖ នាំកូនស្រីអាយុ១០ឆ្នាំទៅជួយដាំបង្គោលរបង និងដាក់លួសបន្លា ត្រូវជនល្មោភ.កាមចា.ប់កូនស្រីរំលោ.ភនៅក្នុងចម្ការ។ បុរសជាជនស.ង្ស័យក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីប្រព្រឹត្តអំពើដ៏កខ្វក់នេះ កាលពិរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិខ្នារក្រៅ.ឃុំកន្ទួត.ស្រុកស្វាយលើ.ខេត្តសៀមរាប។
ជនស.ង្ស័យឈ្មោះមួក ម៉េង អាយុ៣៥ឆ្នាំមានស្រុកកំណើតនៅភូមិដូនស្វា.ឃុំសំរោងយារ.ស្រុកពួក.ខេត្តសៀមរាប ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិខ្នារក្រៅឃុំកន្ទួត.ស្រុកស្វាយលើ.ខេត្តសៀមរាប ដែលជាប់ពាក់ព័ន្ធបទ.ល្មើសរំ.លោ.ភ.សេពសន្ថវៈ។ សូមបញ្ជាក់ថាមុនពេលកើតហេតុ ជនរ.ងគ្រោះអាយុ១០ឆ្នាំរស់នៅស្រុកពួក
បានទៅដាំបង្គោលរបងនិងដាក់លួសបន្លានៅចំណុចដីចម្ការឈ្មោះរៀម វ៉ាន់សាក់ ភូមិខ្នារក្រៅ.ឃុំកន្ទួត.ស្រុកស្វាយលើ.ខេត្តសៀមរាប ជាមួយឪពុកបង្កើត និងពូ ព្រមទាំងជនសង្ស័.យ ពេលទៅដល់ចំណុចដីចម្ការ ឪពុកជនរ.ងគ្រោះបានដាំបង្គោលរបងនៅចម្ងាយពីជនរ.ងគ្រោះប្រហែល២០០ម៉ែត្រ។ ចំណែកជនសង្ស័.យនិងជនរ.ងគ្រោះ បានរាយបន្លាលួសជាមួយគ្នា ដោយជនរ.ងគ្រោះជាអ្នកទាញបន្លាលួស
ហើយជនសង្ស័.យជាអ្នកដំបន្លាលួសភ្ជាប់និឹងបង្គោលរបង។ នៅពេលជនរ.ងគ្រោះហត់អស់កម្លាំង ក៏បានទៅសម្រាកនៅព្រៃល្បោះក្នុងចម្ការ។ ឃើញជនរងគ្រោះចូលព្រៃម្នាក់ឯងដូចនេះ ជនសង្ស័.យក៏ដើរតាមពីក្រោយហើយបានធ្វើសកម្មភាពចាប់រំលោ.ភក្មេងស្រីរ.ងគ្រោះធ្វើឱ្យនាងឈឺចុកចាប់ក៏ខំរើបម្រះនិងស្រែកយំ ស្របពេលនោះឪពុកជនរ.ងគ្រោះមកទាន់
ជនស.ង្ស័យក៏បញ្ឈប់សកម្មភាពហើយគេចខ្លួននៅក្នុងដីចម្ការ។ គ្រួសារជនរ.ងគ្រោះបានត្រឡប់មកផ្ទះ ហើយរាយការណ៍ជូនសមត្ថកិច្ច។ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុនាំខ្លួនជនសង្ស័.យមកសាកសួរ ហើយជននេះបានសារភាពថារូបគេពិតជាបានប្រព្រឹត្តសកម្មភាពខាងលើដូចការចោទប្រកាន់ប្រាកដមែន៕