
(ព័ត៌មានបឋម): នាថ្ងែទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា យុវជនខ្មែរឥស្លាមម្នាក់ បានទទួលមរណភាព ចាកចោលគ្រួសារទាំងនៅវ័យក្មេង។
ជាមួយដំណឹងដ៏ទុក្ខសោកមួយនេះ គណនីហ្វេសប៊ុក Saith Rozak បានបង្ហោះសារដ៏ក្រៀមក្រំមួយថា «😭😭😭😭ថ្ងៃទី23-12-20 ម៉ោង់2:30pm ពួកម៉ាក់ បងប្អូនទាំងអស់គ្នា ក្មួយប្រុសសំណប់ចិត្តខ្ញុំឆ្លងមិនផុតទេហេតុការណ៏គ្រោះ.ថ្នាក់ចរារចណ៍ព្រឹកមិញនេះ😭😭😭😭#Maafឲគ្នាច្រើនៗផងគ្នាលាជារៀងរហូតហើយ😭😭😭😭»
តាមប្រភពបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យយុវជនរូបនេះ ទទួលមរណភាពយ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារតែជួបគ្រោះថ្នាក់.ចរាចរណ៍។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ព ជាច្រើនផងដែរ៕