
(ព័ត៌មានបឋម): នាថ្ងែទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា បុរសម្នាក់បានទទួលមរណភាពចោលក្រុមគ្រួសារយ៉ាងឆាប់រហ័ស។
ជាមួយដំណឹងដ៏ទុក្ខសោកមួយនេះ គណនីហ្វេសប៊ុក Jee Ny បានបង្ហោះសារដ៏ក្រៀមក្រំមួយថា «បងទៅចោលប្អូនហើយ😭😭😭សល់ត្រឹមតែរូបថតនិងស្នាមញញឹម យើងនឹងចងចាំអ្នកទុកក្នុងចិត្ត😭សុំអោយវិញ្ញាណខ័ន្ត បងទៅកាន់សុគតិភព កើតជាតិណាកុំអោយអាយុខ្លីដូចជាតិនេះទៀត លាហើយលារហូតបងប្រុស Ben Sophanna😭😭😭»។
តាមប្រភពបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យបុរសរូបនេះ ទទួលមរណភាពយ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារតែជួបគ្រោះ.ថ្នាក់ចរាចរណ៍។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ព ជាច្រើនផងដែរ៕