ប្លែកទៀតហើយ ! បុរសម្នាក់លួចអីមិនលួច លួចខោលីអូស្រីៗ ពេលគេកំពុងដេកលក់…

(ខេត្តកណ្តាល)៖ ជនស.ង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗនិងរកឃើញវត្ថុតាងមួយចំនួនដូចជាខោលីអូមនុស្សស្រីនិងស្បែកជើងមួយគូរ។ សកម្មភាពចោរកម្មនេះកើតឡើងកាលពីវេលាម៉ោង៣:៣០នាទីទៀបភ្លឺថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចផ្ទះជន.រងគ្រោះភូមិក្រពើហារកើត,សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ,ខេត្តកណ្តាល។ សមត្ថកិច្ចអះអាងថាជន.រង.គ្រោះឈ្មោះ(កែវ យន់)ភេទស្រី,អាយុ៤២ឆ្នាំ។ ចំណែកជនស.ង្ស័យឈ្មោះ(ឆែម ឆោម)ហៅឆើត អាយុ២៥ឆ្នាំ។

នៅវេលាកើតហេតុពេលដែលជន.រង.គ្រោះកំពុងតែដេកលង់លក់ក៏ស្រាប់តែជនស.ង្ស័យបានធ្វើសកម្មភាពផ្លោះរបងឡើងលើបន្ទប់ជាន់ទី២ហើយលួចបានស្បែកជើងមួយគូរនិងខោលីអូស្រីពណ៌ស្វាយមួយពេលនោះក៏ស្រាប់តែជន.រង.គ្រោះភ្ញាក់ដឹងខ្លួនឡើងស្រែកផ្អើលឆោឡោឡើងដេញចាប់ខ្លួនបានហើយប្តឹងសមត្ថកិច្ចប៉ុស្តិ៍ព្រែកឫស្សីអោយចុះមកឃាត់ខ្លួនតែម្តង។ នៅចំពោះមុខសមត្ថកិច្ចជនស.ង្ស័យបានឆ្លើយសារភាពថាខ្លួនធ្លាប់បានដើរធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅពេលយប់បាន២ដងរួចមកហើយនិងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន២ដងក្នុងករណីអំពើលួចជាប់គុករយៈពេល១ឆ្នាំកន្លះ៕