រន្ធត់ណាស់ ! អគ្គិភ័យឆេះផ្ទះជាន់ទី២ ជាប់មនុស្សក្នុងផ្ទះ ជួយសង្រ្គោះបាន៥នាក់

(ភ្នំពេញ)៖ អគ្គិភ័យឆេះផ្ទះជាន់ទី២ជាប់មនុស្សក្នុងផ្ទះត្រូវបានជួយសង្រ្គោះមនុស្ស៥នាក់ ក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ផ្ទះលេខ១៦៣,ភូមិ៤,សង្កាត់វាលវង់,ខណ្ឌ៧មករា,រាជធានីភ្នំពេញ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០៖០០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។ បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋបានថ្លែងប្រាប់ថា៖ ពីដំបូងឮសំឡេងផ្ទុះកំប៉ុងហ្គាសមួយបណ្ដាលឱ្យមានជាអណ្តាតភ្លើងបណ្ដាលឱ្យឆាបឆេះរាលដាលផ្ទះនៅជាន់ទី២ មួយល្វែងទាំងអស់តែម្តង បន្ទាប់មកដោយមានការជួយសង្គ្រោះគាស់ទ្វារបន្ទប់នៅខាងលើមួយបានជួយសង្គ្រោះបានបុរសម្នាក់ដែលបណ្តាលឲ្យរងរបួ.សធ្ងន់និងមាននារី៤នាក់ទៀតក៏ត្រូវបានជួយសង្រ្គោះជាបន្តបន្ទាប់ផងដែរ។ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីករណីអគ្គិភ័យឆាបឆេះខាងលើនេះបង្កឡើងដោយសារអ្វីនៅឡើយទេ ហេតុការណ៍នេះសមត្ថកិច្ចកំពុងស្រាវជ្រាវនៅឡើយ។ សូមបញ្ជាក់ថាករណីអគ្គីភ័យខាងលើនេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន០៦គ្រឿង ហើយសមត្ថកិច្ចពន្លត់បានទាំងស្រុងនៅថ្ងៃកើតហេតុដដែល៕