ប្រទះឃើញ បុរសជនជាតិវៀតណាមម្នាក់ ដេក ស្លា ប់ ក្នុងផ្ទះសំណាក់ សង្ស័យដោយសារ…

(ស្វាយរៀង)៖ មានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះសំណាក់និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ បន្ទាប់ពីឃើញបុរសជនជាតិវៀតណាមម្នាក់ដេកស្លា.ប់ក្នុងបន្ទប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅផ្ទះសំណាក់ ថៃអាងក្នុងភូមិបាវិតកណ្ដាល.សង្កាត់បាវិត.ក្រុងបាវិត.ខេត្តស្វាយរៀង។

បើតាមមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសខាងលើមានឈ្មោះង្វៀង វុឹងខៀង អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មកររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសនាគរាជ មានស្រុកកំណើតនៅភូមិ៧.ឃុំមីថាញ់ណាម.ស្រុកកាយឡៃខេត្តទៀងយ៉ាង ប្រទេសវៀតណាម មានកាន់លិខិតឆ្លងដែនលេខC៦៤ ៧១៥៥៥។

ប្រភពបន្តថាក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងសមត្ថកិច្ចនគរបាលជំនាញ និងគ្រូពេទ្យបានចុះដល់កន្លែងកើតហេតុដេីម្បីពិនិត្យលេីដងខ្លួនសាកស.ព ប៉ុន្តែពុំឃើញមានស្លាកសា្នមអ្វីទេ គឺស្លា.ប់ដោយសារខ្យល់.គរ មិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាត.កម្មនោះឡើយ។ បច្ចុប្បន្នសាកស.ពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ទៅឱ្យខាងក្រុមហ៊ុនយកបន្តទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕