ឪពុកម្តាយប្រយ័ត្នឲ្យបានខ្ពស់! ភ្លេចខ្លួនតែមួយភ្លែត ធ្វើឲ្យបាត់បង់កូនជាទីស្រឡាញ់ គ្មានថ្ងែវិលវិញ ដោយសារ…

(ខេត្តពោធិ៍សាត់)៖​ ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ ដើរបាត់ពីផ្ទះរយ:ពេញ១ថ្ងៃទើបក្រុមគ្រួសារប្រទះឃើញដេកស្លា.ប់ក្នុងទឹកស្រះ ហេតុការណ៍នេះធ្វើឲ្យមានការភ្ញាក់ផ្អើលតាំងពីកើតឡើងពីថ្ងៃទី២០​ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទីរសៀល រហូតដល់ថ្ងៃទី២១​ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី

ទើបក្រុមគ្រួសារបានប្រទះរកឃើញក្មេងប្រុសរ.ងគ្រោះឈ្មោះ អឿន ឧត្តមអគ្គ លង់ទឹកស្រះខាងត្បូងផ្ទះចម្ងាយប្រហែល២០០ម៉ែត្រ បណ្តាលឲ្យស្លា.ប់ ស្ថិតក្នុងភូមិទួលចារ.ឃុំអន្លង់វិល.ស្រុកកណ្តៀងខេត្តពោធិ៍សាត់។ លោកអាត សំអឿន ត្រូវជាឪពុកកុមាររ.ងគ្រោះបានប្រាប់ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋានឲ្យដឹងថា

មុនពេលកើតហេតុរូបគាត់ និងភរិយារបស់គាត់ឈ្មោះផល សុភ័ណ្ឌ កំពុងជាប់រវល់កិច្ចការរីឯកូនរបស់គាត់ដែលជាកុមាររ.ងគ្រោះ លេងជាមួយកូនអ្នកស្រុកឃើញដូច្នេះគាត់គិតធ្វើការងារផ្ទះឲ្យរួចទើបហៅកូន ចៃដន្យអាក្រក់ក៍បាត់កូនរបស់ខ្លួនតែម្តងសួរអ្នកណាក៍គ្មានដឹងក៍ចែកផ្លូវគ្នាដើររកកុមាររ.ងគ្រោះតែមិនប្រទះ

រហូតដល់ថ្ងៃទី២១ម្សិលមិញ ទើបប្រទះឃើញកូនរបស់គាត់ដេកស្លា.ប់ក្នុងទឹកស្រះ ក៍ផ្តល់ព័ត៌មានជូនសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋានបានបញ្ជាក់ថា តាមការបំភ្លឺរបស់ឪពុកម្ដាយនឹងជីដូនជីតាកុមាររ.ងគ្រោះ ពិតជាលង់ទឹកដោយខ្លួនឯងប្រាកដមែនព្រោះកូនរបស់គាត់ ធ្លាប់ដើរលេងតែម្នាក់ៗឯង។

លោកមេប៉ុស្តិ៍បានបន្តថាតាមការពិនិត្យរបស់សមត្ថកិច្ចបានសន្និដ្ឋានថា ការស្លា.ប់របស់កុមាររ.ងគ្រោះ គឺពិតជាល.ង់ទឹកស្លា.ប់ប្រាកដមែនបណ្តាលមកពីការធ្វេសប្រហែសរបស់ឪពុកម្តាយ។ សមត្ថកិច្ចនគរបាលបានប្រគល់សាកស.ពកុមាររ.ងគ្រោះ អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ប្រភព: មហាចក្រព័ត៌មាន