
ហឹម ជីវិតអើយជីវិតកូនបង្កើត និងកូនប្រសារ ស្លាប់ទាំង៤នាក់ នៅសល់កូនម្នាក់មួយ ឱ្យយាយចិញ្ចឹម ឥឡូវយាយក៏ធ្លាក់ខ្លួនឈឺទៅណាមិនរួច ព្រះជន្ម ៧៨ឆ្នាំហើយ នៅជាមួយចៅ២នាក់ សុំកន្លែងគេនៅ។
ឥឡូវយាយឈឺ បានចៅបងអាយុ១៥ជួយលក់ដូរគេ យកលុយមកទិញអង្ករដាំបបរឱ្យយាយ។ កាលលឺគេប្រាប់ មិនទាន់ដឹងថាពិបាកវេទនាយ៉ាងនេះទេ តែមកឃើញផ្ទាល់បានដឹងថាជីវិតចុងក្រោយគាត់ គ្មានសេសសល់អី បងប្អូន សាច់ញាតិក៏គ្មាន មានតែ ចៅ២នាក់ម៉ង់ៗជាមួយគ្នា
ខ្ញុំអាចជួយបានប៉ុណ្ណឹង អាចរៀបចំអាហារឆ្ងាញ់មួយពេលសម្រាប់គាត់ ទុកថវិកាខ្លះគ្រាន់គាត់ដោះស្រាយថ្លៃថ្នាំ សេរ៉ូម ហើយទិញកង្ហា ទិញកង់ឱ្យចៅគាត់ គ្រាន់ជិះទិញម្ហូប។ សូមលោកយាយឆាប់មានកម្លាំងរឹងមាំឡើងវិញ