ចូលរួមរំលែកទុក្ខផង! កញ្ញា ហៃ លីគឹមយូ អតីតសមាជិករបស់ យុវជនស្ម័គ្រចិត្តដើម្បីការអប់រំ បានទទួលមរណភាព យ៉ាងឆាប់រហ័ស ដោយសារ…

(ព័ត៌មានបឋម): យុវជនស្ម័គ្រចិត្តដើម្បីការអប់រំ-Youth Volunteer for Education សូមជម្រាបជូនដំណឹងមរណភាព កញ្ញាហៃ លីគឹមយូ អតីតសមាជិកអាណត្តិទី១ របស់យុវជនស្ម័គ្រចិត្តដើម្បីការអប់រំ-Youth Volunteer for Education។

កញ្ញាហៃ លីគឹមយូ ទទួលមរណភាព នៅព្រឹកថ្ងៃចន្ទ៧ កើតខែបុស្ស ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ដោយមូលហេតុគ្រោះ.ថ្នាក់ចរាចរណ៍ដ៏.រន្ធត់ ឡានមកបុ.កខាងស្ដាំស្លា.ប់ភ្លាមៗ ស្ថិតនៅភូមិត្រពាំងស្លូតខាងលិច ព្រំប្រទល់ត្រពាំងកេះស្រុកត្រាំកក់ ខេត្តតាកែវ។