ស្ទាវៗអែបគៀន! ប្រពន្ធ ព្រាប សុវត្ថិ រាំគ្រលែងចង្កេះ ឡើងអេមជាមួយប្ដី នូវបទចម្រៀងថ្មី ដែលនិពន្ធ និងសម្រួលតន្ត្រី ដោយកូនប្រុសផ្ទាល់…(មានវីដេអូ)

(ភ្នំពេញ)៖ បទចម្រៀង «កុំរាំកៀកគ្នា» និពន្ធនិងសម្រួលតន្ត្រីដោយ Sovath Sareyvoth ដែលត្រូវបានគេស្គាល់ថាជាកូនប្រុសបង្កើត របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ កំពុងតែទទួលបានគាំទ្រជាច្រើន លើបណ្ដាញសង្គម មិនត្រឹមតែយុវវ័យទេសូម្បីតែភរិយារបស់លោកក៏អត់ទ្រាំមិនបាន គ្រលែងចង្កេះរាំលេងជាមួយប្ដីឡើងម៉ាអស់ដៃតែម្ដង។

បទចម្រៀង «កុំរាំកៀកគ្នា» និពន្ធ melody និពន្ធទំនុកច្រៀងដោយ ទុយ ច័ន្ទមុនី, និពន្ធបទភ្លេង និងសម្រួលបទភ្លេងដោយ Sovath Sereyvuth។ បទចម្រៀងមួយបទនេះ ក្រៅពីសម្រាប់បម្រើអារម្មណ៍ឲ្យប្រិយមិត្តរាំលេងសប្បាយប៉ុណ្ណោះទេ ថែមតាំងមានខ្លឹមសារអប់រំពីការរក្សាគម្លាតសុវត្ថិភាព ស្របពេលដែលបច្ចុប្បន្នពិភពលោកកំពុងទទួលរងនូវការរីករាលដាល ដោយជំ.ងឺដ៏កាចសា.ហាវកូវីដ១៩នេះ។ ចង់ដឹងថាប្រពន្ធរបស់កំពូលតារាចម្រៀងលោកព្រាបសុវត្ថិ គ្រលែងចង្កេះជាមួយស្វាមីឡូយយ៉ាងណានោះ តោះសូមទស្សនាទាំងអស់គ្នា៖