វត្ថុនេះមានតម្លៃណាស់! ឃាត់ខ្លួន​បុរស​ម្នាក់​រួម​ទាំង​ម្ចាស់​ លក់​វត្ថុ​បុរាណ​​១​ខាំតម្លៃ​៧០​លាន​ដុល្លារ…

រាជធានីភ្នំពេញ៖ លោហធាតុស៊ីរំសេវ (អកកំបោរធ្វើពីសំរិទ្ធ) ជាវត្ថុបុរាណខ្មែរ ដែលមានតម្លៃរាប់លានដុល្លារ ត្រូវបានគេរត់ការរៀបចំលក់ទៅអោយឈ្មួញ ហើយត្រូវបាន កម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនបានម្នាក់ ហើយសហការជាមួយនាយកដ្ឋាន បេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចុះទៅដកហូតវត្ថុបុរាណនោះនៅខេត្តស្ទឹងត្រែង។

ការឃាត់.ខ្លួនជនស.ង្ស័.យខាងលើ ត្រូវបាននគរបាលអោយដឹងថាធ្វើឡើងកាលពីយប់ថ្ងៃទី១៧ ធ្នូ បន្ទាប់ពីម្ចាស់អកកំបោរនោះបានប្តឹងនគរបាល។ បុរសដែលត្រូវឃាត់ខ្លួនសមត្ថកិច្ចពុំទាន់អោយដឹងពីអត្តសញ្ញាណឡើយ។ ចំណែកម្ចាស់ឈ្មោះ សួង តាក់ អាយុ២៩ឆ្នាំ មានលំនៅភូមិក្ងោក.ឃុំកោះចាម.ស្រុកថាឡាបរិវ៉ាត់.ខេត្តស្ទឹងត្រែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីសាកសួរផងដែរ។

ដោយឡែកខាងក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណស្របច្បាប់ក្នុងការទិញលោហធាតុខាងលើ។ ក្នុងលិខិតកាតព្វកិច្ចទទួលខុសត្រូវរបស់ភាគីតំណាងក្រុមហ៊ុន នោះក៏មានហត្ថលេខា និងត្រាមេធាវី ផងដែរ។ នៅក្នុងឯកសារព្រមព្រៀងលក់កេរ្តិ៍មរតកឯកជនខាងលើបានអោយដឹងថា ក្នុងតម្លៃ១ខាំ៧០លានដុល្លារ ហើយភាគីខអ្នកទិញបានទាមទារតម្លៃសេវាបង់ខាតពេលវេលាចំនួន៣ពាន់ដុល្លារ ក្នុងករណីដែលក្រុមហ៊ុនមកដល់ក្នុងរយៈពេល២ម៉ោង បែរជាគ្មានរបស់មានប្រសិទ្ធិភាពដូចការធានារបស់ភាគីកដែលជាអ្នកលក់នោះ។

ទោះបីជាយ៉ាងណា ឯកសាររៀបចំរូចហើយវត្ថុនោះមិនទាន់បានលក់ផង ក៏ត្រូវបានគ្នា ឯកប្តឹងនគរបាលឈានទៅឃាត់ខ្លួនបានម្នាក់និងនាំម្ចាស់ទៅសាកសួរផងដែរ។ តាមមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បល្បៈុំនអោយដឹងថា អកកំបោរនោះមានអាយុកាលប្រមាណជាង២០០ឆ្នាំមកហើយ បន្សល់ទុកតាំងពីបុរាណហើយ ត្រូវបានគេរៀបចំលក់ចេញទៅអោយឈ្មួញ។ តាមឈ្មោះសួងតាក់បានអោយដឹងថា អកកំបោរនោះជារបស់ដូនតាយាយរបស់ខ្លួនដាក់កំបោរ ហើយមានគេទិញអោយ២០លានដុល្លារតែគាត់មិនជឿ។

ដោយសារតែចង់រក្សាទុករបស់នោះ ប្រគល់អោយខ្សែស្តេចទុកជាអនុស្សាវរីយ៍ក៍បានប្តឹងនគរបាលតែម្តង។ នៅព្រឹកថ្ងថ្ងៃទី១៨ុំខែធ្នូនេះដែរ មន្ត្រីនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បះ ក៍បានចុះទៅសហការណ៍ នគរបាលខណ្ឌឬស្សីកែវ ដោយនាំម្ចាស់ទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីដកហូតវត្ថុស័កសិទ្ធិនោះមកទុកនៅសារមន្ទីរជាតិ៕