បុរសម្នាក់ខឹងចិត្ត ចង់កាត់ស្ពៃឲ្យគោសុី ព្រោះខំដាំបន្លែ លក់ក្នុងតំលៃថោកហើយ គ្មានអ្នកទិញទៀត

(ខេត្តកំពត)៖ យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក​មួយដែលមានឈ្មោះ(Sou Veasna)កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានរៀបរាប់ឲ្យដឹងថា៖«Good morning ជីវិតអ្នកចម្ការដូចខ្ញុំពេលនេះ –ស្ពៃក្រញាញ់១គីឡូ៧០០៛ (អត់មានអ្នកទិញ)–ស្ពៃចង្កឹះ១គីឡូ៥០០៛(អត់មានអ្នកទិញ)–សាឡាត់ ១០០ដុំ ១០០០០៛(អត់មានអ្នកទិញ) មិនដឹងយកទៅលក់នៅណានោះទេពេលនេះ ចឹងមានតែកាត់ឱ្យគោស៊ីហើយ»៕