
(រតនគិរី): បើយោងតាមគណនីហ្វេសប៊ុក “Chan Tola” ដែលជាគ្រូពេទ្យមួយរូបនៅក្នុងខេត្តរតនគិរីបានឲ្យដឹងថា លោក អ៊ុង សុភាព ជាស្នងការរងនៃស្នងការដ្ឋាននគរបាលជាតិខេត្តរតនគិរី លោកតែងតែយកយកចិត្ត មកចែករំលែកសេចក្ដីស្រឡាញ់ ដោយបរិច្ចាគឈា.មស្ម័គ្រចិត្តជួយសង្គ្រោះអាយុជីវិតអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី នៅរៀងរាល់ថ្ងៃខួបកំណើតរបស់លោក។
លោកគ្រូពេទ្យ បានឲ្យដឹងបន្ថែមទៀតថា នេនេះជាលេីកទី១៣ហើយ របស់លោកស្នងការរងនៃស្នងការដ្ឋាននគរនគរបាលជាតិខេត្តរតនគិរីរូបនេះ នៅក្នុងការបរិច្ចាគឈា.មទុកជួយអ្នកជំងឺ។ លោកគ្រូពេទ្យ ជួសមុខអោយលោកប្រធានមណ្ឌលផ្តល់ឈា.មខេត្តរតនគិរី សូមគោរពជូនពរលោក អ៊ុង សុភាព អោយជួបតែសំណាងល្អ សុខភាពល្អជោគជ័យគ្រប់ភារកិច្ច អគុណរដែលស្រឡាញ់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី៕