មន្រ្តីនគរបាលខេត្តបន្ទាយមានជ័យម្នាក់ និងបក្សពួក២នាក់ទៀត ស្នងការខេត្តនឹងស្នើសុំថ្នាក់លើ ដកតំណែង និងបញ្ឈរជើង ដោយសារប្រព្រឹត្តទង្វើមិនគប្បីមួយនេះ…

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ លោកនឹងស្នើសុំទៅថ្នាក់លើដកតួនាទីមន្ត្រីនគរបាលម្នាក់ ខណៈបក្ខពួក២នាក់ទៀត នឹងត្រូវបញ្ឈរជើងចំនួន៣ខែ។ ក្រោយផឹកស៊ីស្រវឹង រហូតផ្ទុះអា.វុធក្នុងវង់ផឹកស៊ី កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅភូមិអូរអំបិល.សង្កាត់អូរអំបិល.ក្រុងសិរិសោភ័ណ.ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋរស់នៅជិតហាងផឹកស៊ី បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនបង្កមានគ្នីគ្នាចំនួន៣នាក់ ដែលគេស្គាល់ថាជាមន្ត្រីនគរបាល។ ពេលផឹកស៊ីស្រវឹងស្រឿងៗ ពួកគេបានទាញកាំ.ភ្លើង.បាញ់លេងដើម្បីកម្សាន្តអារម្មណ៍ នៅចន្លោះម៉ោងប្រមាណជា៥៖៤០នាទីទៅម៉ោង៦ល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មន្ត្រីនគរបាល៣រូប ដែលជាប់ព័ន្ធត្រូវបានសុំស្នើទៅថ្នាក់លើដកតួនាទី និងពិន័យរដ្ឋបាលតាមវិន័យរបស់កងកម្លាំងក្នុងនោះជនដៃដល់អ្នកផ្ទុះអា.វុធមានឈ្មោះ ឈឹម អឿត ដែលមានតួនាទីជានាយផ្នែកនៃការិយាល័យ,ឈ្មោះ សៀក ប៊ុនសៀង ចំណែកឈ្មោះ ឧត្តម ឆរ័ត្ន ដែលបានចូលរួមផឹកស៊ី និងបានដកកាំ.ភ្លើងពីខ្មាន់កាំ.ភ្លើង ត្រូវបានដាក់ពិន័យ រដ្ឋបាលបញ្ឈរជើងជើង៣ខែ»។

បើតាមលោកស្នងការឈ្មោះ ឧត្តម ឆរ័ត្ន បានស្ថិតក្នុងហេតុការណ៍ផ្ទុះអា.វុធនោះ តែឈ្មោះនេះជាបុគ្គលដែលមានឆន្ទះក្នុងការដកអា.វុធពីក្រុមជនបង្ក។ តែឈ្មោះឧត្តមឆរ័ត្ននេះ ក៏ត្រូវបានដាក់ពិន័យ៣ខែ ក្នុងនាមជាកងកម្លាំងដែលស្ថិតក្នុងហេតុការណ៍នោះដោយមិនឱ្យរួចខ្លួនឡើយ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបន្តទៀតថាការដាក់ពិន័យនិងដកតួនាទីលើមន្ត្រីនគរបាលខាងលើធ្វើឡើង ដើម្បីព្រមានដល់មន្ត្រីនគរបាលឯទៀតកុំឱ្យប្រព្រឹត្តខុសតទៀត៕ ប្រភព:FreshNews