
(មណ្ឌលគិរី)៖ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចអូរច្បារស្ថិតក្នុងភូមិស្រែធំ.ឃុំសុខសាន្ត.ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ជនរងគ្រោះឈ្មោះ ព្លែន សារ៉េត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិព្នង រស់នៅក្រុមស្រែថាស ស្ថិតក្នុងភូមិស្រែធំ.ឃុំសុខសាន្ត.ស្រុកកោះញែក.ខេត្តមណ្ឌលគិរី។
ប្រភពបន្តថា បុរសនោះបានទៅឆក់ត្រីហើយក៏រអិលជើងដួលចូលក្នុងទឹកខណៈដែលចុចជាប់កុងតាក់បណ្តាលឱ្យឆក់ខ្លួនឯងស្លា.ប់.តែម្តង។ ពេលដែលជនរ.ងគ្រោះទៅឆក់ត្រីនោះមានគ្នាចំនួន២នាក់ ម្នាក់ទៀតឈ្មោះ អាន ក្លើប ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិព្នង ជាអ្នកនៅផ្ទះជិតគ្នា គេប្រុងចូលទៅជួយដែរតែពេលទៅជិតក៏ឆក់ដែរទើបថយក្រោយវិញមិនហ៊ានចូលទៅជួយ
ហើយបានរត់មកផ្ទះប្រាប់ឪពុកម្តាយបងប្អូនអ្នកនៅក្នុងភូមិឱ្យទៅជួយ ប៉ុន្តែជាអកុសលពេលបងប្អូនទៅដល់ឃើញជនរ.ងគ្រោះនោះដាច់ខ្យល់ស្លា.ប់.បាត់ទៅហើយ។ សមត្ថកិច្ចធ្វើការពិនិត្យសាកសពជនរ.ងគ្រោះ រួចក៏បានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕