ភ្ញាក់ផ្អើល ! តុលាការ​សម្រេច​ដោះលែង​យុវ​សិស្ស​ដែល​វាយ​គូ​ទំនាស់​មួយ​ដៃ​ស្លា ប់​ ដោយភ្ជាប់ជា​មួយល​ក្ខណ្ឌ​៣ចំណុច…

(ភ្នំពេញ)៖ ចៅ​ក្រម​សាលា​ដំបូ​ងរាជ​ធានី​ភ្នំពេញ​លោក​ ហ​ម ម៉េងសែ ​តាម​រយៈ​សវនាការមុ​នអ​ង្គសេ​ចក្ដីនៅ​ព្រឹក​ថ្ងៃទី១៦ ​ខែ​ធ្នូ​ ឆ្នាំ២០២​០នេះ បាន​សម្រេ​ចដោះ​លែង​បន្ទាន់យុវសិស្ស​ឈ្មោះ(នី​ លីស៊ាង)​អាយុ១៥​ឆ្នាំ,ជា​សិស្សសាលា​AIS​អោយ​នៅ​ក្រៅឃុំដែល​រូប​គេជា​ប់ចោទពីប​ទ«ឃា ​ត ក ម្ម​»ពា​ក់ព័​ន្ធនឹងការ​វា.យគូ​ទំនាស់​បណ្តាល​អោយ.​ស្លា.ប់។​

ការ​សម្រេ​ចដោះលែងនេះ​តុលា​ការបាន​ភ្ជាប់ជា​មួយល​ក្ខណ្ឌ​៣ចំណុច​ ទី​១.ត្រូវ​តម្ក​ល់ប្រាក់ចំ​នួន​២០លាន​រៀល​, ទី២.មិ​នត្រូ​វប្តូរ​ទីលំនៅ,និ​ងទី៣.តម្រូវ​ឱ្យ​អាណាព្យាបា​ល​ត្រូវ​នាំកូនមកបង្ហា​ញខ្លួន​ចំពោះតុលាការ​នៅ​ពេល​មានដីការ​កោះ​។​ ការ​សម្រេ​ចខាងលើនេះ​ធ្វើ​ឡើងបន្ទា​ប់ពីតុលាកា​របានឃុំខ្លួនជនជាប់​ចោទ​(នី ​លីស៊ាង)​អស់​រយៈ​ពេល​១១ខែ​និង​២៥​ថ្ងៃ​ដោយ​សារការ​អូស​បន្លាយ​នីតិវិធីតាម​រយៈកា​រប្ដឹង​ដិត​ចិត្ត​ចៅ​ក្រមស៊ើបសួ​រដល់​ទៅ៣​រូប​ពីសំណាក់ក្រុ​មគ្រួ​សារជន.​រង​.គ្រោះ​។​

សូមរំ​លឹ​កដោយសង្ខេបថា​៖ ជន​ជាប់.ចោទ​ឈ្មោះ(នី លីស៊ាង​)ភេ​ទប្រុស,អាយុ១៥ឆ្នាំជាសិស្សសាលាអន្តរទ្វីបអាមេរិកាំង(AIS)ត្រូវបានចាប់ខ្លួននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីរូបគេបានវាយយុវសិស្សឈ្មោះ(សំ សន្ធិវង្ស)ភេទប្រុស,អាយុ១៤ឆ្នាំ,រៀនថ្នាក់ទី៩(ឃ)នៃសាលាអន្តរទ្វីបអាមេរិកកាំង(AIS)បណ្តាលឲ្យ.ស្លា.ប់ពេលបញ្ជូលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតកាលពីវេលាម៉ោង១៦:៤០នាទីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវ១៨៧ជាប់របងសាលាអន្តរទ្វីបអាមេរិកាំង,សង្កាត់ទំនប់ទឹក,ខណ្ឌបឹងកេងកង,រាជធានីភ្នំពេញ៕