អាសូរណាស់ ! បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗមួយរំពេចនៅកន្លែង ដោយសារជួបហេតុការណ៍…

(ស្រុកព្រៃនប់)៖ ហេតុការណ៍គ្រោះថ្នា.ក់ចរាចរណ៍មួយបានកើតឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨:៣៥នាទីព្រឹក លើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ២០៩-២១០ស្ថិតនៅភូមិចំណោទរាម,ឃុំបិតត្រាង,ស្រុកព្រៃនប់,ខេត្តព្រះសីហនុ។ ករណីគ្រោះថ្នា.ក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ដ០១គ្រឿង មិនស្គាល់អត្តសញ្ញាណមានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញលុះដល់ចំណុចខាងលើបានបុ.កពីខាងក្រោយម៉ូតូ០១គ្រឿងម៉ាកHONDA WAVEពណ៌ ក្រហមគ្មានផ្លាកលេខ។ ជន.រង.គ្រោះឈ្មោះ(កែវ វាសនា)ភេទប្រុស,អាយុ៣១ឆ្នាំ,ជនជាតិខ្មែរ ទីលំនៅក្រុងព្រះសីហនុ(មិនពាក់មួកសុវត្ថិភាព)បើកបរទិសដៅផ្ទុយគ្នាបណ្តាលឲ្យ.ស្លា.ប់នៅនឹងកន្លែងកើតហេតុ។ បច្ចុប្បន្នសាកស.ពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្ករត់គេចបាត់ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ៕