ប្រហែសមិនបាន ! ជនជាតិចិនម្នាក់យកបាយឱ្យភ្ញៀវកំពុងធ្វើចត្តាឡីស័ក ស្រាប់តែឆែកឃើញមាន…

(ក្រុងព្រះសីហនុ)៖ សមត្ថកិច្ចខេត្តព្រះសីហនុ​បានឃាត់.ខ្លួនជនជាតិចិនម្នាក់យកបាយឱ្យភ្ញៀវកំពុងធ្វើចត្តាឡីស័កស្រាប់តែឆែកឃើញមាន.ថ្នាំ.ញៀន។ ការឃាត់ខ្លួននេះធ្វើឡើងនៅព្រលប់ថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២០ នៅកាស៊ីណូ​មួយឈ្មោះ​(ដៅឃ្វី ខូ​)ក្នុងបន្ទប់លេខ​៦៣៦ តែត្រូវបានសមត្ថកិច្ចប្រចាំការនៅទីនោះបានត្រួតពិនិត្យឃើញមានថ្នាំញៀនចំនួន​២កញ្ចប់​ ក្នុងនោះនៅក្នុងក្រដាស់ជូតមាត់​១កញ្ចប់ និង ១កញ្ចប់ទៀតនៅក្នុងបារី។

សមត្ថកិច្ចបានឲ្យដឹងថាជនជាតិចិនម្នាក់បានជិះរថយន្តមួយគ្រឿង​ម៉ាក​ អាល់ហ្វាតពណ៌ខ្មៅ​ពាក់ស្លាកលេខ(ភ្នំពេញ2AR-3377)បានយកបាយទៅឱ្យភ្ញៀវស្រីចំនួន​២នាក់​ដែលកំពុងធ្វើចត្តាឡីស័កនៅកាស៊ីណូ​មួយឈ្មោះ​(ដៅឃ្វី ខូ​)ក្នុងបន្ទប់លេខ​៦៣៦តែត្រូវបានសមត្ថកិច្ចប្រចាំការនៅទីនោះបានត្រួតពិនិត្យឃើញមាន.ថ្នាំ.ញៀនចំនួន​២កញ្ចប់​ក្នុងនោះនៅក្នុងក្រដាស់ជូតមាត់​១កញ្ចប់និង១កញ្ចប់ទៀតនៅក្នុងបារី។ បច្ចុប្បន្នជនស.ង្ស័យនិងវត្តុតាងបានប្រគល់ទៅឱ្យកម្លាំងស្នងការនគរបាលខេត្តព្រះសីហនុហើយដើម្បីចាត់ការតាមច្បាប់៕