កញ្ឆាចំនួន ១៤២៦ដើម ដាំលើផ្ទៃដី១០៣៦ម៉ែត្រការ៉េ ត្រូវដុតកម្ទេចចោល នៅខេត្ត…

(ពោធិសាត់): ព្រឹកថ្ងៃទី១៥ខែធ្នូ​ឆ្នាំ២០២០ លោកអុឹង គឹមលាង តំណាងឯកឧត្តមបណ្ឌិត​ម៉ៅ ធនិន​ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់​ តាមគោលការណ៍ឯកឧត្តមព្រះរាជអជ្ញា បានដឹកនាំកម្លាំងអធិការស្រុកវាលវែង និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដុតកម្ទេចទីតាំងដាំក.ញ្ឆាមួយកន្លែងនៅឃ្លាំងជី ភូមិសំឡាញ.ឃុំក្រពេីពីរ.ស្រុកវាលវែង.ខេត្តពោធិ៍សាត់។

លោកអុឹង គឹមលាង បានឲ្យដឹងថាមានផ្ទៃដី៣៧×២៨ម៉ែត្រ ស្មេីនិង១០៣៦ម៉ែត្រការ៉េ ដែលមានក.ញ្ឆាចំនួន១៤២៦ដេីម ត្រូវសមត្ថកិច្ចដកនិងដុតកម្ទេចចោល។