ដោយសារមូលហេតុនេះ ធ្វើឲ្យបុរសជាប្ដី យកដែកចំពុះទុងចុងស្រួច ចា ក់ ទៅលើស្ត្រីជាប្រពន្ធ បណ្តាលឱ្យរង រ បួ ស យ៉ាងធ្ងន់…

(ព្រៃវែង)៖ ហេតុការណ៍នេះបានបង្ករឱ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ ញេស ទូច ដែលស្ថិតក្នុងភូមិព្រៃអង្គុញ.ឃុំព្រៃកណ្តៀង.ស្រុកពាមរក៍.ខេត្តព្រៃវែង។ ដោយសារតែភ្លើងប្រច័ណ្ឌរីករាលដាលពេញខ្លួន បុរសម្នាក់បានសម្រេចយកដែកចំពុះទុងចុងស្រួចចា.ក់ទៅលើស្ត្រីជាប្រពន្ធបណ្តាលឱ្យរងរ.បួ.សយ៉ាងធ្ងន់ធ្ងរ ត្រូវបានសាច់ញាតិ និងក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ជនស.ង្ស័យឈ្មោះ អ៊ីម អាត់ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។ ដោយជនស.ង្ស័.យបានយកដែកចំពុះទុងចុងស្រួចចាក់ទៅលើប្រពន្ធឈ្មោះ ទូច ស្រីម៉ាប់ អាយុ២៧ឆ្នាំ បណ្តាលឲ្យរងរ.បួ.សធ្ងន់ត្រូវបានសាច់ញាតិក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តព្រៃវែង។

ជនស.ង្ស័យជាប្តី ក្រោយពីចាក់ប្រពន្ធឱ្យរងរបួ.សហើយ បានកាន់ដែកចំពុះទុងចុងស្រួចរត់គេចខ្លួនបាត់ស្រមោលមុនពេលសមត្ថកិច្ចចុះទៅដល់។ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមចាប់ជនស.ង្ស័យដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕