អាសូរណាស់ ! បុរសម្នាក់ជិះម៉ូតូម្នាក់ឯង អត់ពាក់មួកសុវត្ថិភាព ត្រូវម៉ូតូកង់បីកៀរ ដួលបាត់បង់ជីវិត

(ភ្នំពេញ)៖ បុរសម្នាក់បានដួលបោក.ក្បាល.ស្លា.ប់ដោយមិនមានពាក់មួកសុវត្ថិភាព ក្រោយមានម៉ូតូកង់បីឥណ្ឌាមួយគ្រឿងកៀរម៉ូតូជន.រង.គ្រោះបណ្តាលឲដួល.បោក.និងខឿនការូឡាមុខសណ្ឋាគារកាំបូឌីយ៉ាណាហើយម៉ូតូកង់បីបានបើកគេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅលើបណ្តោយផ្លូវព្រះស៊ីសុវត្ថិមុខសណ្ឋាគារកាំបូឌីយ៉ាណាស្ថិតក្នុងសង្កាត់ចតុមុខ,ខណ្ឌដូនពេញ,រាជធានីភ្នំពេញ។ បុរសដែល.ស្លា.ប់មានឈ្មោះ(ចាន់ ណាក់)ភេទប្រុស,អាយុ៣៤ឆ្នាំ,ស្នាក់នៅម្តុំត្រឡោបែក,សង្កាត់បឹងកក់២,ខណ្ឌទួលគោក ដោយជិះម៉ូតូហុងដាឌ្រីមសេ១២៥សេរីឆ្នាំ២០១៦ ពណ៍ខ្មៅ,ពាក់ស្លាកលេខ(ភ្នំពេញ1FO-9942)។

តាមប្រភពពីលោកពូសន្តិសុខម្នាក់នៅជិតនិងកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ឲដឹងថានៅមុនកើតហេតុជន.រង.គ្រោះរួមនិងម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៍លឿងធ្វើដំណើរស្របទិសគ្នាតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិក្នុងទិសដៅពីត្បូងមកជើងខណៈមកដល់ចំណុចកើតហេតុម៉ូតូជន.រង.គ្រោះបានមកជិតនិងម៉ូតូកង់បីក្នុងល្បឿនលឿនដូចគ្នាហើយទំនងម៉ូតូកង់បីចង់អែបស្តាំឈប់កៀរជាហេតុធ្វើឲជន.រង.គ្រោះអ៊កស៊ឺដួលបោក.ក្បាល.ផ្ទប់និងខឿនការូឡាចញ្ចើមថ្នល់មុខសណ្ឋាគារកាំបូឌីយ៉ាណាបែក.ក្បាលផុងលលាដ៍.ស្លា.ប់ភ្លាមៗនៅនឹងកន្លែងតែម្តង។ ចំណែកម៉ូតូកង់បីឃើញដូច្នោះក៏បន្ថែមល្បឿនគេចបាត់តែម្តង។ ក្រោយកើតហេតុនគរបាលមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌដូនពេញឲ្យចុះមកវាស់វែងនិងរៀបចំឯកសាររៀបចំស.ពដឹកទៅតម្កល់នៅវត្តទឹកថ្លាដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅពេលក្រោយ៕