
នៅថ្ងែទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពេលភរិយារបស់ឧកញ៉ា ឌួង ឆាយ ដែលធ្លាប់តែបង្ហោះរូបភាពផ្អែមល្ហែមជាមួយគ្នា បែរជាប្រកាសជាសាធារណៈថា លោកជំទាវបានព្រមព្រៀងលែងលះគ្នាជាមួយលោកឧកញ៉ាទៅវិញ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Deth Malina បានឲ្យដឹងថា “សូមពូមីងបងប្អូនទាំងអស់គ្នាជួយទទួលដឹងលឺ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំនិង ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហេីយអញ្ចឹងចាប់ពីពេលនេះតទៅអ្វីដែលពាក់ព័ន្ធនិង ឌួង ឆាយ ហេីយនិងគ្រួសារគាត់គឺពុំមានពាក់ព័ន្ធនិងនាងខ្ញុំតទៀតទេសូមអរគុណ🙏🏻🙏🏻🙏🏻13.12.2020 Deth Malina”៕