ក្មេងទំនើងបង្ហោះម៉ូតូ នៅលើផ្លូវជាតិលេខ១ យ៉ាងអណាធិបតេយ្យ ដោយមិនខ្លាចមានគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃសោះ ខណៈដែលផ្លូវនេះសំបូរទៅដោយ…

(ហ្វេសបុក): នៅថ្ងែទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ ករណីក្មេងស្ទាវបង្ហោះម៉ូតូយ៉ាងអណាធិបតេយ្យ នៅលើផ្លូវជាតិលេខ១ ចំណុចមុខវិទ្យាល័យចេក ដោយមិនខ្លាចមានគ្រោះ.ថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃសោះ ខណៈដែលផ្លូវនេះសំបូរទៅដោយរថយន្តធន់ធំជាច្រើនធ្វើដំណើរ។

ប្រជាពលរដ្ឋម្នាក់ បានលើកឡើងថា “សូមផ្តាំដល់ឪពុកម្តាយបើឃើញភាពក្លាហានរបស់កូនហើយជួយណែនាំកូនផង ព្រោះផ្លួវជាតិនេះឡានកុងទុយន័រធំៗណាស់ប្រយ័ត្នគ្រោះ.ថ្នាក់។ ហើយសង្ឃឹមថាបងៗសមត្ថកិច្ច នឹងចាប់ពួកក្មេងទំនើងទាំងនេះយកមកអប់រំណែនាំ”។