
(ភ្នំពេញ)៖ ព័ត៌មានបឋម៖ នៅវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ មានករណីបងប្រុសម្នាក់ដើររកប្រពន្ធអស់រយៈពេល២ខែហើយរកមិនឃើញសោះ ដើរតាំងពីខេត្តស្វាយរៀងមកដល់ភ្នំពេញជាមួយកូន២នាក់និងកូនម្នាក់ទៀតត្រូវបានប្រពន្ធយកទៅតាមជាមួយ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលតាមបណ្តោយផ្លូវវេងស្រេង,សង្កាត់ស្ទឹងមានជ័យទី៣,ខណ្ឌមានជ័យ,រាជធានីភ្នំពេញ។ ប្រពន្ធរបស់គាត់ឈ្មោះ តាំង ម៉ីម៉ី(ហៅអាហុង)។ គាត់ដើររកប្រពន្ធទាំងគ្មានលុយរីឯទូរស័ព្ទក៏បញ្ចាំយកលុយទិញបាយឲ្យកូនអស់ ខណៈនេះការងារក៏គ្មានធ្វើព្រោះគាត់មានកូនគេមិនទទួលឲ្យធ្វើ។ សម្រាបព័ត៌មានលម្អិតនឹងជម្រាបជូននៅពេលក្រោយ៕