ហៅគ្រូខ្មែរឱ្យមកស្ដោះផ្លុំដៃឱ្យកូនដូចហៅតាចាស់ឱ្យមក រំ លោ ភ កូនស្រីអាយុ៩ឆ្នាំ…

(ខេត្តកំពត)៖ ពិតជាគួឱ្យអាសូរណាស់ម្ដាយនិងឪពុកក្មេងស្រីបានត្រឹមសម្រក់ទឹកភ្នែកបន្ទាប់ពីដឹងថា៖ កូនស្រីជាទីស្រឡាញ់របស់ខ្លួនអាយុទើបតែ៩ឆ្នាំត្រូវតាចាស់ល្មោភកាមចាប់.រំលោ.ភ.សេ.ព.ស.ន្ទវៈ.បានសម្រេចជាច្រើនលើកច្រើនសារ។ ជនស.ង្ស័យឈ្មោះ(មាស ចាប)អាយុ៦៨ឆ្នាំ,មានមុខរបរគ្រូខ្មែរ មានទីលំនៅនៅភូមិត្រពាំងអណ្ដូង,ឃុំខ្ជាយខាងត្បូង,ស្រុកដងទង់,ខេត្តកំពត។ រីឯក្មេងស្រី.រង.គ្រោះអាយុ៩ឆ្នាំមានទីលំនៅភូមិឃុំជាមួយជនស.ង្ស័យ។ បើតាមលោកស្រី(ឡុង ហេង)ដែលត្រូវជាម្ដាយក្មេងស្រី.រង.គ្រោះបានឱ្យដឹងថា៖

កាលពីថ្ងៃមិនចាំ.ក្នុងខែតុលា ឆ្នាំ២០២០ ខ្លួនបានទៅហៅជនស.ង្ស័យជាគ្រូខ្មែរខាងលើដែលនៅផ្ទះជិតគ្នាដើម្បីឱ្យមកស្ដោះផ្លុំដៃឲ្យកូនប្រុសរបស់គាត់ពេលនោះខ្លនពុំបានចាប់អារម្មណ៍ហើយបានដើរចេញទៅក្រៅផ្ទះដោយបណ្ដោយឱ្យកូនស្រីនិងកូនប្រុសតូចរបស់គាត់នៅក្នុងផ្ទះជាមួយជនស.ង្ស័យ។ ជាហេតុនាំឱ្យជនស.ង្ស័យមានឱកាសចាប់រំ.លោ.ភលេីក្មេងស្រី.រង.គ្រោះរហូតបានសម្រេចជាច្រើនដងរួចបន្តមកស្ដោះផ្លុំដោយឆ្លៀតឱកាសរំ.លោ.ភកូនស្រីខ្លួនបានសម្រេចជាបន្តបន្ទាប់និងគំរាមមិនអោយប្រាប់គេឯង។

ពោលគឺគាត់និងអ្នកភូមិមិនដឹងសោះឡើយរហូតមកដល់អំឡុងខែធ្នូ ឆ្នាំ២០២០ កូនស្រីគាត់មានសភាពស្លេកស្លាំងភិតភ័យនិងបានរត់ចេញពីផ្ទះគេចគ្រូខ្មែរព្រោះខ្លាចជនស.ង្ស័យ។ ដោយឃើញសភាពបែបនោះឪពុកម្ដាយក្មេងស្រី.រង.គ្រោះក៍បានសួរនាំក្មេងស្រីហើយនាងបានប្រាប់ថា៖ គ្រូខ្មែរខាងលើបានចាប់រំ.លោ.ភនាងជាបន្តបន្ទាប់ ទើបគាត់ជាឪពុកម្ដាយកុមារីជនរងគ្រោះមកប្ដឹងសមត្ថកិច្ច ដើម្បីឲ្យធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើចាត់ការតាមនីតិវិធីតែម្ដងទៅ៕