រន្ធត់ណាស់ ! គ្រោះថ្នាក់ចរាចរណ៍ទាំងព្រឹក រថយន្តបុកគ្នា បណ្ដាលឲ្យមនុស្សប្រុសស្រី២នាក់…

(ខេត្តស្វាយរៀង)៖ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៣៧និង១៣៨ ស្ថិតក្នុងភូមិប្រសូត្រ២,ឃុំកណ្តៀងរាយ,ស្រុកស្វាយទាប,ខេត្តស្វាយរៀង។ ករណីគ្រោះថ្នា.ក់ចរាចរណ៍នេះបណ្ដាលឱ្យរបួ.សមនុស្សប្រុសស្រី២នាក់បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរមុខអន្តរាគមន៍ជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យស្រុកស្វាយទាប។

រថយន្តធំម៉ាកHYUNDAIពណ៌សពាក់ស្លាកលេខ(ស្វាយរៀង៣A-៦៥៧៩)អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានធ្វើដំណើរពីលិចទៅកើតស្ថិតលើផ្លូវជាតិលេខ១ហើយបានប៉ះរថយន្តតូចម៉ាក HYUNDAIពណ៌ខៀវពាក់ស្លាកលេខ(ស្វាយរៀង២A-៦១៣៤)ទិសដៅស្របគ្នាពីលិចទៅកើតបើកបរដោយឈ្មោះ(ណុញ នីម)ភេទប្រុស,អាយុ២៧ឆ្នាំ មុខរបរបើកបរ,រស់នៅភូមិត្រពាំងស្វាយ,ឃុំព្រៃវិហារ,ស្រុកគងពិសី,ខេត្តកំពង់ស្ពឺ,រងរបួ.សស្រាលបន្ទាប់មកក៏ប៉ះទៅគូថរថយន្តទេសចរណ៍២៥កៅអី មួយផ្សេងទៀតម៉ាកHYUNDAIពណ៌ស,ពាក់ស្លាកលេខ(ភ្នំពេញ៣A-០៦៥៧)

កំពុងឈប់ដាក់មនុស្សទិសដៅពីលិចទៅកើតបញ្ច្រាសគ្នាបើកករដោយឈ្មោះ(ជុំ រិទ្ធី)ភេទប្រុស,អាយុ៤៧,មុខរបរបើកបរ,រស់នៅភូមិត្រពាំងឆ្លក,ឃុំពោធិរាជ្យ,ស្រុកស្វាយជ្រំ,ខេត្តស្វាយរៀង គ្មានរបួ.សស្នាមនិងអ្នករួមដំណើរម្នាក់ឈ្មោះ(ផូរ រ៉ានី)ភេទស្រី,អាយុ៣៣ឆ្នាំ,មុខរបរកម្មកររោងចក្រ,រស់នៅភូមិត្រពាំងឆ្លក,ឃុំពោធិរាជ្យ,ស្រុកស្វាយជ្រំ,ខេត្តស្វាយរៀង រងរបួសស្រាល។ ក្រោយកើតហេតុអ្នករងរបួ.សត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបរីឯមធ្យោបាយទាំងបីគ្រឿងរថយន្តតូចខូចខាចធ្ងន់រថយន្តពីរគ្រឿងខូចខាតស្រាលបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕