
(ហ្វេសប៊ុក)៖ ប្អូនស្រីម្នាក់មានឈ្មោះ ឡេង ចន្ធូ អាយុ១៩ឆ្នាំ បានបាត់ខ្លួនចេញពីផ្ទះកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ រហូតមកទល់ពេលនេះ មិនទាន់មានដំណឹងនៅឡើយទេ។ ជាក់ស្ដែងបើយោងតាមប្រភពគណនី Facebook ដែលមានឈ្មោះ(Kaňğ Ťô) ដែលត្រូវជាបងប្រុសរបស់ប្អូនស្រីដែលបាត់ខ្លួនខាងលើបានបង្ហោះរូបនិងបានសរសេររៀបរាប់ឲ្យដឹងថា៖
«ខ្ងុំបាទឈ្មោះ ឡេង ចាន់ថន បាត់ប្អួនស្រីឈ្មោះ ឡេង ចន្ធូ អាយុ១៩ឆ្នាំ តាំងពីម៉ោង១២ថ្ងៃត្រង់០៧/០៧/២០២០ មកដល់ពេលនេះមិនទាន់បានដំណឹងទេទូរស័ព្ទទាក់ទងអត់ចូលតាំងពី1ម៉ោងតំបូង ទីតាំងនៅម្ដុំខ្លោងទ្វាវត្តព្រៃស្ពឺ,សង្កាត់ចោមចៅ,ខណ្ឌពោធ៌ិសែនជ័យ,ភ្នំពេញ។ មូលហេតុគាត់ត្រូវទៅផ្សារទិញអីវ៉ាន់ហើយហៅកង់បី ឬ PassApp នៅម្ដុំនឹងជិះហើយបាត់ដំណឹងមកដល់ពេលនេះ បើអត់មានរឿងអីកើតឡើងទេសុំប្អួនត្រឡប់មកវិញមកមិចទៅចោលអ្នកផ្ទះ បងប្អនប្រាំអ្នកបងមានស្រីតែហែងមួយទេ😥😥😥បងអាណិតម៉ែណាស់គាត់ពិបាកចិត្តខ្លាំងណាស់😰😰។ សូមកុំមានរឿងអីកើតឡើងចំពោះប្អួនស្រីខ្ងុំ🙏🙏🙏»