សពបុរសម្នាក់គេដាក់ក្នុងវ៉ាលី បោះចោលនៅគំនរសម្រាម សង្ស័យថាជាករណី…

(ភ្នំពេញ)៖ ប្រជាពលរដ្ឋនៅទីលានចាក់សម្រាមបានប្រទះឃើញ.សព.បុរសម្នាក់ត្រូវគេ.ស.ម្លា.ប់.ញាត់ចូលវ៉ាលីបោះចោលក្នុងគំនរសម្រាម នៅទីតាំងចាក់សំរាមក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។ តាមប្រភពព័ត៌មានបឋមពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ប្រជាពលរដ្ឋនៅទីលានចាក់សម្រាមបានធ្វើការដូចសព្វដងហើយក៏បានប្រទះឃើញវ៉ាលីគួរឲ្យសង្ស័យក៏បើកមើលរួចបានប្រទះឃើញសាក.សព.បុរសម្នាក់បង្កឲ្យមានការភ្ញាក់ផ្អើលនិងបានប្តឹងសមត្ថកិច្ចភ្លាមៗបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណជា៦កន្លះព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ។

មកដល់ថ្ងៃត្រង់ថ្ងៃនេះស.ពបុរស.រង.គ្រោះនៅមិនទាន់មាននរណាស្គាល់អត្តសញ្ញាណនៅឡើយទេហើយសមត្ថកិច្ចបានតម្កល់ស.ពទុកនៅវត្តស្ទឹងមានជ័យ។ ករណីនេះសមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវដើម្បីបញ្ជាក់ថាជាករណីអ្វីឲ្យពិតប្រាកដនិងរកជន.ដៃ.ដល់យកមកផ្តន្ទាទោសតាមច្បាប់៕