ម៉េចចឹង ! ស្រីស្អាតម្នាក់បាត់ខ្លួនមួយយប់ ព្រឹកឡើងប្រទះឃើញដេកសន្លប់នៅក្បែរដើមឈើចាំ

(ខេត្តព្រះសីហនុ)៖ ពត៌មានបឋម៖ នាព្រឹកថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២០នេះ ពលរដ្ឋប្រាប់ថាប្រទះឃើញស្ត្រីម្នាក់ដេកសន្លប់នៅក្បែរផ្ទាំងថ្មម្តុំជិតដើមឈើចាំស្នេហ៍ ។ ប្រភពពីពលរដ្ឋមួយគ្រួសារដែលអះអាងថាជាសាច់ញាតិប្រាប់ថា ស្ត្រីរូបនេះឈ្មោះ ថាច ចន្ថា ជនជាតិខ្មែរ អាយុជាង៣០ឆ្នាំ រស់នៅក្រុងព្រះសីហនុ បានចាកចេញបាត់ពីផ្ទះកាលពីយប់មិញដោយចេញតែខ្លួន មិនយកប្រាក់ឬទ្រព្យសម្បត្តិជាប់ខ្លួនឡើយ។ បើតាមសាច់ញាតិបញ្ជាក់បន្ថែមថា ការចាកចេញរបស់ស្ត្រីរូបនេះទំនងមានបំណងធ្វើ.អត្ត.ឃាត។ បច្ចុប្បន្នស្ត្រីរូបនេះត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ សម្រាប់ព័ត៌មានលម្អិតនឹងជម្រាបជូននៅពេលក្រោយ៕