
(ភ្នំពេញ)៖ ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលនៅក្នុងការដ្ឋានជួសជុលអេស្កាវ៉ាទ័រតាមផ្លូវបេតុងភូមិលូ,សង្កាត់ស្វាយប៉ាក,ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ នារីត្រូវជាគូរដណ្ដឹងបានឲ្យដឹងថា គាត់បានស្រលាញ់គ្នាយូរហើយនៅសល់ប្រហែលកន្លះខែទៀតពួកគាត់ទាំងពីរនឹងរៀបការជាមួយគ្នាតែបែរជាគូរដណ្ដឹងរបស់ខ្លួនសំរេចចិត្តចង.ក.ស.ម្លា.ប់.ខ្លួនបែបនេះទេកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។
នារីត្រូវជាគូរដណ្ដឹងបន្ថែមទៀតថា អស់រយៈពេលច្រើនខែមកហើយក្រោយពីពួកគេទាំង២នាក់ស្រឡាញ់គ្នាតែសម្ព័ន្ធភាពស្នេហ៍ហាក់ដូចជាមិនចុះសម្រុងគ្នាដោយសារភាគីខាងប្រុសមានចិត្តមួយប្រចណ្ឌច្រើនឈ្លោះគ្នាជាញឹកញាប់រហូតមកដល់ព្រលប់ថ្ងៃកើតហេតុគូរដណ្ដឹងគាត់បានផឹក.ស្រាហើយមានការឈ្លោះប្រកែកគ្នាបន្តិចបន្តួចហើយនារីត្រូវជាគូរដណ្ដឹងបានដើរចេញពីបន្ទប់ស្នាក់នៅចេញទៅក្រៅបាត់លុះមកដល់ម៉ោង៦ព្រលប់ទើបគាត់ទទួលដំណឹងថាគូរដណ្ដឹងរបស់គាត់បានចង.កនៅនឹងដៃអេស្កាវ៉ាទ័រ.ស្លា.ប់បាត់ទៅហើយ។
ជន.រង.គ្រោះមានឈ្មោះ(អិន សុភី)អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលអេស្កាវ៉ាទ័រ មានស្រុកកំណើតក្នុងភូមិចំបក់,ឃុំចេក,ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅទីតាំងកើតហេតុខាងលើ។ សមត្ថកិច្ចជំនាញនិងគ្រូពេទ្យឃើញថាពិតជា.ស.ម្លា.ប់ខ្លួនឯងពិតប្រាកដមែនរួចប្រគល់ស.ពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕