ម្នាក់ជាឪពុកបង្កើត ម្នាក់ជាពូ រួមគ្នាចាប់ រំ លោ ភ កូន និងក្មួយបង្កើត អាយុ៣ឆ្នាំ ថែមទាំងបាន…

(ខេត្តបាត់ដំបង): សមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ថ្មីៗនេះ សមត្ថកិច្ចនៃអធិការក្រុងបាត់ដំបងបានសហការជាមួយកម្លាំងសមត្ថកិច្ចនៃអធិការស្រុកឯកភ្នំ បានធ្វេីការនាំខ្លួនបុរសជាជនស.ង្ស័យ ចំនួន០២នាក់មកសាកសួរ​ ក្រោយពីបានទទួលនូវពាក្យបណ្តឹងរបស់ស្រ្តីឈ្មោះ លុយ​ ស្រីពេជ្រ​ អាយុ​២១ឆ្នាំ​ រស់​នៅភូមិអូរតានប់​.សង្កាត់​ក្តុលដូនទាវ​ ជាម្តាយកុមារី​​រ.ងគ្រោះ

ពី​ករ​ណីឪពុកបង្កេីត និងពូបង្កេីត​រួមគ្នា រំ​លោ.​ភសេពសន្ធវ: កូនស្រីរបស់ខ្លួន​ដែលទេីបមានអាយុត្រឹមតែ០៣ឆ្នាំតែប៉ុ​ណ្ណោះ។ បុរសជាប្តី និងជាឪពុកបង្កើតកុមារីរ.ងគ្រោះមានឈ្មោះ ហួន ​ហូ​រ​​ អាយុ​៣១ឆ្នាំ រស់នៅភូមិអូរតានប់​.សង្កាត់ក្តុលដូនទាវ​.ក្រុងបាត់ដំ​បង​ ព្រមទាំងឈ្មោះ​ ហួន​ ឧត្តម​ (ហៅដំ) អាយុ១៨ឆ្នាំ មានទីលំនៅភូមិសង្កាត់ជាមួយគ្នា​ ត្រូវ​​ជា​ប្អូនបង្កេីតរបស់បុរសខាងលេីននិងជាពូបង្កេីត​របស់កុមារី​រ.ងគ្រោះផង។

សមត្ថកិច្ចបន្តថា: ក្នុងពេលសាកសួរជនទាំងពីរនាក់នៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ​ដោយមានការចូលរួមពីម្តាយ និងមានអង្គការសង្គមស៊ីវិលចូលរួមស្តាប់ផងនោះ កុមារី​រងគ្រោះឈ្មោះ (ច.​ណ) បានឆ្លេីយបញ្ជាក់ថា​ រូបគេពិតជាត្រូវបានឪពុកបង្កេីត​រួមគ្នាជាមួយពូបង្កេីតខាងលេីនេះ​ ចាប់​រំ​.លោភសេព្វសន្ធវៈ​ចំនួន០២ដងក្នុងអំឡុង​ពេលថ្មីៗនេះដោយពិតប្រាកដ។ បើទោះមានការបញ្ជាក់យ៉ាងច្បាស់ពីកុមារីរ.ងគ្រោះបែបនេះ ក៏ជនទាំងពីរនាក់នេះមិនបានឆ្លេីយសារភាពអំពីសកម្មភាពរបស់ខ្លួននៅឡេីយទេចំពោះមុខសមត្ថកិច្ច។

តែយ៉ាងណាក៏ដោយក្នុងពេលឃាត់ខ្លួនបុរសទាំងពីរ​នេះ សមត្ថកិច្ចបានរកឃេីញគ្រឿងញៀ.ន និងសម្ភារៈប្រេីប្រាស់គ្រឿងញៀ.នមួយ​ចំនួន នៅជាមួយបុរស​ទាំងពីរ​នេះផងដែរ។ ករណីនេះនៅថ្ងៃទី១១​ខែ​ធ្នូ​ឆ្នាំ​២០២០​នេះ សមត្ថកិ​ច្ចនគរ​បាលក្រុងបាត់ដំបង​ បានរៀប​ចំសំណុំរឿងបញ្ជូនជនស.ង័្សយ​ទាំង​ពីរ​មក​កាន់ការិយាល័យជំនាញ​នៃស្នងការខេត្តដេីម្បី​ស្រាវជ្រាវបន្ត និងចាត់ការតាមផ្លូវច្បាប់​។

មតិមហាជនថា ប្រសិនបេីការស្រាវជ្រាវ​របស់សមត្ថកិច្ចរកឃេីញថា​បុរសទាំងពីរ​បានធ្វេីសកម្មភាពដូចការបញ្ជាក់អះ​អាងរបស់កុមារី​រ.ងគ្រោះមែន នោះគឺ​ពិតជាសា​.ហាវ.ឃោរឃៅ និងជារឿងខ្លោចផ្សារបំផុតសម្រាប់កុមារី​រ.ងគ្រោះ ដែលជាកូនបង្កើតនិងក្មួយបង្កើតរបស់ជនទាំងពីរខាងលើនេះ៕