នៅថ្ងៃនេះ ក្រុមគ្រូពេទ្យបានទៅយកសំណាកក្រុមគ្រួសារនិងបុគ្គលិកនៅសណ្ឋាគារ «ចម្ប៉ាពេជ្រ» នៅទីរួមស្រុកស្នួល ទៅពិនិត្យ

(ខេត្តក្រចេះ)៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រុមគ្រូពេទ្យបានទៅយកសំណាកក្រុមគ្រួសារនិងបុគ្គលិកសរុប៧១នាក់ នៅសណ្ឋាគារ «ចម្ប៉ាពេជ្រ» ស្ថិតនៅទីរួមស្រុកស្នួល ខេត្តក្រចេះ(ជិតសាលាស្រុកស្នួល)ក្រោយពីបុរសម្នាក់ឈ្មោះ(អិត កុម៉ាល)ភេទប្រុស,អាយុ៣៥ឆ្នាំ,ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលត្រូវបានក្រសួងសុខាភិបាលបញ្ជាក់ពីវិជ្ជមានកូវីដនោះបានទៅស្នាក់នៅមួយយប់កាលពីថ្ងៃទី៣០ វិច្ឆិកា និងរំលងចូលថ្ងៃទី០១ ខែធ្នូ មុនទៅមណ្ឌលគិរី។

គួរបញ្ជាក់ថា៖ កាលពីរសៀលថ្ងៃម្សិលមិញ សមត្ថកិច្ចបានបិទសណ្ឋាគារ«ចម្ប៉ាពេជ្រ» ជាបណ្តោះអាសន្ននេះបើតាមការបញ្ជាក់របស់លោក សាម ណាល់ អភិបាលស្រុកស្នួល។ សូមជូនពរអ្នកទាំងអស់គ្នាចៀសផុតពីកូវីដ-១៩ និងរួមគ្នាបំផ្លាញចោលព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា ជាមួយរាជរដ្ឋាភិបាលរបស់យើង៕